ប្រពន្ធ​តាមរក​ប្ដី​ប្រទះឃើញ​ប្ដី​នៅ​ជាមួយ​ស្រី​ក្នុង​បន្ទប់​ជួល​

902
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មាន​ប្រពន្ធ​ហើយ​ថែមទាំង មានកូន​បួន​នាក់​ទៀត​បាន​ទៅ​លួចលាក់​ជាមួយនឹង​ស្រី​ម្នាក់ នៅក្នុង​បន្ទប់​ជួល ខណៈពេលដែល​ប្រពន្ធ​ទៅរក​ឃើញ​ទាន់​នៅក្នុង​បន្ទប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​កាលពី វេលា​ម៉ោង ១២​និង ២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ ២០១៩ ចំណុច​ផ្លូវ​បេតុង​បន្ទប់​លេខ ៣ ក្នុងភូមិ​បុរី​កម្មករ ក្រុម ៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រពន្ធដើម ឈ្មោះ ច​ន្ធី តាំង​ហួយ អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​បាន​ប្រាប់ថា​ប្ដី​របស់គាត់​មានឈ្មោះ សេង សុភ​ក្ត្រា អាយុ​៣៣​ឆ្នាំ មុខរបរ​បើក​ខួង រស់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នឹង ប្រពន្ធចុង​មានឈ្មោះ វ៉ន ម៉ី​ម៉ី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​KTV ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​ការរៀប​រាប់រប​ស់​ប្រពន្ធដើម​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គាត់​ស្វែងរក​ប្តី​ឲ្យ​ប្ដី​មក​ផ្ទះ ព្រោះ​គាត់​មិនសូវ​ស្រួលខ្លួន ខណៈពេល​នោះ ប្ដី​ក៏បាន​ប្រាប់​គាត់​ថា ឲ្យ​មករ​កនៅ​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ប្រទះឃើញ​ដេក​ជាមួយ​ស្រី​ហើយ​ខាង​ប្រពន្ធ ក៏បាន​នាំគ្នា​មួយ​ឡាន​មកហើយ​ចុះមក​សួរនាំ​ក៏មាន​ការប្រតាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាខ្លាំង ចេញមក​មើល​ព្រោងព្រាត និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រធានភូមិ និង​អ្នកជិតខាង​ចូលមក​ជួយ​ឃាត់​។ ហើយ​បក្ខពួក​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​អស់​នៅសល់តែ​ប្រពន្ធ កំពង់​ស្រែក​ឡូឡា​ឲ្យ​ប្តី​នឹង​ប្រពន្ធចុង នៅក្នុង​បន្ទប់​មិន​ហ៊ាន​ចេញមកក្រៅ​ទេ​។​

​ក្រោយមក​ក៏មាន​បុរស​ម្នាក់​គាត់​យក​រថយន្ត​មក​ដឹក​ភាគី​ខាង​ប្រពន្ធចុង​និង​ប្តី​កំហូច​ចេញពី​បន្ទប់ បាន​យក​កន្សែង​រុំ​មុខ​ជិត​រត់​ចូលទៅក្នុង​រថយន្ត ដើម្បី​ដឹកយក​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទឹកថ្លា ដើម្បី​សួរនាំ​និង​ខាង​ប្រពន្ធដើម​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕ ល​