ខឹងប្ដីរករឿងនៅផ្ទះ ដាក់ជីភីអេស ​តាម​ទាន់​ប្តី​នាំ​ស្រី​ស្នេ​ហ៍ចូល​ផ្ទះសំណាក់ ទាំង​ថ្ងៃ​

270
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​នាំ​ស្រី​ស្នេហ៍​មក​ឡើងឋានសួគ៌​នៅក្នុង​ផ្ទះសំណាក់​ស្រែ​ខ្មែរ​ ត្រូវបាន​ប្រពន្ធ​តាម​ទាន់​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល នៅវេលា​ម៉ោង៣រសៀល​ថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ ២០១៩ ស្ថិតនៅក្នុង​ផ្ទះសំណាក់​ស្រែ​ខ្មែរ​ តាម​បណ្ដោយ​ផ្លូវ១៣៨ ក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​ ខាងក្រោយ​សាលា​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​។​

​យោងតាម​ប្រភពពី​ប្រពន្ធ​ បានឲ្យដឹងថា ​រូបគាត់​និង​ប្ដី​បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​រៀបការ​តាម​គន្លង​ប្រពៃណី​ត្រឹម​ត្រូវជា​យូរយារ​ណាស់​មកហើយ​ ដោយ​បាន​បង្កើតកូន​ចំនួន​៣នាក់ ​ជា​ចំណងដៃ​គឺ​កូនស្រី​មួយ​ប្រុស​ពីរ។

ក្នុង​រយៈពេល១០​ឆ្នាំនេះ​ ប្ដី​របស់គាត់​តែងតែមាន​ស្រី​ខាងក្រៅ​រហូត ​មិនដែល​ទុក​រូប​បងស្រី​ជា​ប្រពន្ធ​នៅក្នុង​កែវភ្នែក​ទេ​ ហើយ​មកដល់​ផ្ទះ​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ​ញឹក​ញាប់​ ជាហេតុ​ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិនបាន​ក៏​ធ្វើការ​តាមដាន​ប្ដី​របស់គាត់​មួយ​រយៈមកហើយ។ ​ទើបតែ​មកដល់​ថ្ងៃនេះ​ គាត់​បានមក​តាម​ទាន់​ប្ដី​របស់គាត់​ខណៈពេលដែល​ប្ដី​កំហូច​រូបនេះ​គាត់​បាន​នាំ​ស្រី​មក​ដេក​នៅក្នុង​ផ្ទះសំណាក់​ស្រែ​ខ្មែរ​តែម្ដង ដោយ​គាត់​តាមដាន​បាន​តាមរយៈ​ប្ដី​របស់គាត់​បាន​ជិះ​ម៉ូតូ​មក​ចូល​ផ្ទះសំណាក់​ខាងលើ​តាមរយៈ​ម៉​តូ​ភ្ជាប់ gps ទើប​ធ្វើឲ្យ​គាត់​រកឃើញ​នៅ​កន្លែងផ្ទះ​សំណាក់​នេះ​តែម្ដង​៕​B/Ha