ប្រពន្ធ​ត្រូវ​ប្រយ័ត្ន ក្នុងពេល​៣​នេះ ព្រោះ​ជា​ពេលដែល​ប្តី ទៅ​លួ​ចរក​ក្រៅ​

423
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពេល​ទាំង​៤​ដែល​ស្វាមី​អ្នក​ទៅ​លួច​ស៊ី​ក្រៅ​។ តើ​មាន​ពេល ណាខ្លះ​ទៅ​?

​ក្នុងពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ជា​ពេលដែល​ប្តី​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់​។ នៅពេលដែល ចំណង់​ផ្លូវភេទ​របស់គេ​កើតឡើង នឹងធ្វើ​ឲ្យ​គេ​មានចិត្ត​មួយ​ដែល​ចង់ទៅ​ក្រៅ​រក​ស្រី​ផ្សេង ព្រោះ​ក្នុង ផ្ទះ​ប្រពន្ធ​មិនអាច​ឲ្យ​បាន​។ ដូចនេះ យូរ​ទៅនឹង​ក្លាយជា​ទម្លាប់ ហើយ​ធ្វើ​ឲ្យ​គេ​តែង​ចង់​នៅក្រៅ មិន​ចង់​ចូល​ផ្ទះ​ឡើយ​។​

​នៅពេលដែល​ស្វាមី​របស់​អ្នក​ជួបនឹង​សង្សារ​ចាស់​ដោយ​ចៃដន្យ​នោះ​ភ្លើង​នៃ​ស្នេហ៍​នឹង​អាច​ឆាបឆេះ ឡើងវិញ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​អាច​ដើរ​ដល់​ផ្លូវបំបែក បើ​អ្នក​មិន​រក​មធ្យោបាយ​ដើម្បី ទប់ទល់ និង​ដោះស្រាយ​។​

​ពេលដែល​អាពាហ៍ពិពាហ៍​របស់​អ្នកដើរ​ដល់​ឆ្នាំ​ទី​៧ គឺជា​ពេលដែល​គ្រោះថ្នាក់ ព្រោះ​អាចជា​ពេល ដែល​អ្នក​អាច​ដើរ​ដល់​ផ្លូវបំបែក បើ​អ្នក​ធ្វេសប្រហែស​។ ដូចនេះ អ្នក​គួរតែ​រក​វិធី​ថែរក្សា​មនោ ស​ញ្ចេ​ត​នា​អ្នក​ឲ្យ​បានល្អ ទើប​អាច​ដើរ​បន្ត​ទៅមុខ​បានយូរ​ឆ្នាំ​ទៀត​៕ ដោយៈ​health.com.kh