ប្រពន្ធ​មាន​ផ្ទៃពោះ​៣​ខែ ប្តី​លាចាក​លោក​ដោយ​គ្រោះថ្នាក់​ចរាចរ​

969
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​ជួល​មកដល់​ពាក់កណ្តាល​ផ្លូវ ទាក់​ដៃ ចង្កូត​ម៉ូតូ​នឹង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ដួល​បោក​ក្បាល​ស្លាប់​ក្រោយពី​បញ្ចូនទៅ​មន្ទី​ពេទ្យ​។​ករណីនេះ​កើតឡើង កាលពី​ម៉ោងជាង ៣ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៥​ខែមិថុនា​នៅ​មហាវិថី​ម៉ៅ​សេទុង​កែង​នឹង​មហាវិថី​សហព័ន្ធ​រុស្សី ទល់មុខ​នឹង​អគ្គនាយក​ដ្ធា​ន​ពន្ធដា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ឈ្មោះ វេ​ង វិចិត្រ

​ជនរងគ្រោះ​ឈ្មោះ វេ​ង វិចិត្រ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​នៅ​ស្ថានីយ សូគីម៉ិច នៅមុខ​ផ្សារ​ឃ្លាំង​រំសេវ ។​ស្នាក់នៅ​ជាមួយ​បងថ្លៃ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​។ មាន​ស្រុកកំណើត នៅ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង ប្រពន្ធ ស្នាក់នៅ​ខេត្តកំពង់ស្ពឺ ទើប​ពពោះ​កូន​ដំបូង​បាន​បី​ខែ ។

​ប្រភពពី​សន្តិសុខ​យាម​នៅមុខ​អគ្គនាយក​ដ្ធា​ន​ពន្ធដា​ដែល​បានឃើញ​ហេតុការណ៍​ប្រាប់ថា​ដំបូង​គេ​ឃើញ​ជនរង nគ្រោះ​បើក​ម៉ូតូ​សេ​១២៥ ស្លាក​លេខ​ភ្នំពេញ​1GF.6494​ធ្វើដំណើរ​តាម​មហាវិថី ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​កន្លែងកើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ម៉ូតូ​នោះបាន​ទាក់​ដៃ ចង្កូត​នឹង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ដួល​បោក​ក្បាល​នឹង​ថ្នល់ មាន​របួស​ត្រង់​ទ្រូង និង បាក់​ភ្លៅ សល់​តែ​ដង្ហើមចង្រិត​។ ចំណែក​ម៉ូតូ​ដួល​អូស​ជាង​៥០​ម៉ែត្រ​។​ភ្លាមៗ​នោះ​រថយន្ត​សង្គ្រោះ​ខាង​គ្លីនិក​ឯកជន​ព្យាយាម​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ដែរ​តែ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ហៅ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​ខាង​ប្រពន្ធ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក រងចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់ យក​ម៉ូតូ​ត្រលប់​ទៅវិញ​៕​មន​

​ជនរងគ្រោះ​ឈ្មោះ វេ​ង វិចិត្រ