ប្រពន្ធ​របស់​មហាសេដ្ឋី​កូរ៉េខាងត្បូង​ទាមទារ ១,២ ពាន់​លាន​ដុល្លារ​ក្នុង​បណ្តឹង​លែងលះ​

344
ចែករម្លែក

​មហាសេដ្ឋី​ស្រី​ថ្មីថ្មោង​ម្នាក់​អាច​លេចចេញ​ពីអ្វី​ដែល​អាច​ក្លាយជា​សំណង​លែងលះ​ធំ​បំផុត​មួយ​នៅ​អាស៊ី​។​

​កាសែត Maeil Business Newspaper បាន​រាយការណ៍​ថា លោកស្រី រ៉ូ សូ​យឹ​ង ភរិយា​របស់លោក ជេ តែ​វ៉ុ​ន ប្រធាន​ក្រុមហ៊ុន SK Group របស់​កូរ៉េខាងត្បូង បានដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ទាមទារ​ចំណែក​ភាគហ៊ុន ៤២,៣ ភាគរយ​របស់លោក​នៅ​ក្នុង​ក្រុមហ៊ុន SK Holdings Co​។

​ភាគហ៊ុន​ដែល​លោកស្រី​រ៉ូ​ទាមទារ​គឺមាន​តម្លៃ ១,២ ពាន់​លាន​ដុល្លារ ផ្អែកលើ​តម្លៃ​ពាណិជ្ជកម្ម​ពាក់កណ្តាល​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​នៅ​ទីក្រុង​សេ​អ៊ូ​ល ហើយ​ប្រសិនបើ​លោកស្រី​ឈ្នះក្តី​នេះ ការទូទាត់​សង​នោះ​នឹង​ធ្វើឱ្យ​លោកស្រី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី ២ របស់​ក្រុមហ៊ុន​បន្ទាប់ពី​លោក​ជេ​។​

​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​ប្ល៊ូ​ម​បឺ​ក លោក​ជេ​អាយុ ៥៩ ឆ្នាំ​បច្ចុប្បន្ន​មានទ្រព្យ ២,៨ ពាន់​លាន​ដុល្លារ​បន្ទាប់ពី​ដកចេញ​នូវ​ភាគហ៊ុន​ដែល​លោក​បាន​សន្យា​ធ្វើជា​ទ្រព្យ​បញ្ចាំ​៕ ដោយ៖ កញ្ញាដាលីស

លោក ជេ តែ​វ៉ុ​ន ប្រធាន​ក្រុមហ៊ុន SK Group