ប្រពន្ធ​របស់​លោ​កចូវ យុន​ហ្វា​ត់ ចេញមក​បកស្រាយ​អំពី​ពាក្យ​ចចាមអារ៉ាម​លើ​អ៊ី​ន​ធឺ​ណេ​ត​ថា លោក​បាន​ស្លាប់​ហើយ​

331

​លោក ចូ​វ យុន​ហ្វា​ត់ នៅ​រស់រានមានជីវិត និង​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​។ នេះ​បើតាម​សម្តី​ភរិយា​របស់គាត់​ឈ្មោះ ចា​ស្មី​ន តាន់ ដោយ​ទាត់ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​មិន​បញ្ចេញ​ឈ្មោះ​មួយ​។​

​រូបថត​ដែល​ផ្សាយ​ពេញ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​សប្ដាហ៍​នេះ​បានបង្ហាញ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​តារា​សម្តែង​វ័យ ៦២ ឆ្នាំ​រូបនេះ ត្រូវបាន​សន្ម​ត់​ថា​ស្លាប់ នៅលើ​ទូរទស្សន៍​មួយ​។

​រូបភាព​កាត់ត​ឌីជីថល​នេះ​បានបង្ហាញ អ្នកសារព័ត៌មាន​ស្រី​ប្រកាសថា​គាត់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ហុងកុង ក៏ដូចជា​រូបថត​របស់​តារា​ជើងចាស់​រូបនេះ​នៅក្នុង​រឿង “God of Gamblers” (​ទេវតា​ល្បែង​)​។​

​លោកស្រី​តាន់​ភ្លាមៗ​បាន​ចេញមក​បំបាត់ចោល​របាយការណ៍​មិន​ពិត​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី ៥ ធ្នូ ហើយ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​ថា ប្តី​របស់​លោកស្រី​កំពុងមាន​សុខភាព​ល្អ​និង​សម្រាក​នៅផ្ទះ​។​

​លោ​កចូវ​ធ្លាប់បាន​និយាយថា គាត់​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់គាត់​ទៅ​ផ្នែក​សប្បុរសធម៌ បន្ទាប់ពី​គាត់​ស្លាប់ទៅ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​តាន់​និយាយថា លោ​កចូវ យុន​ហ្វា​ត់ នៅរស់​នៅឡើយ​ទេ