ប្រពន្ធ​លេងបន្លាច​ ប្ដី​ភ័យ​ដួល​ដាច់​ផ្ងារ​ស្រែក​ស្លន់ស្លោ​

296
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​អស់សំណើច និង​គួរឱ្យ​ហួសចិត្ត​ដែល​ស្ត្រី​ម្នាក់​លេង​បន្លាច​ចង​ពស់ក្លែងក្លាយ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ដើម្បី​លេងសើច​នឹង​ប្ដី​របស់ខ្លួន​។​
​ ​
​នៅក្នុង​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​អស់សំណើច​ដែល​ថត​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​៥ ខែមិថុនា​នេះ យើង​ឃើញ​បុរស​ម្នាក់​បើក​ប្រអប់​សំបុត្រ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន​ភ្លាម​ ក៏​ស្រាប់តែ​ភ័យស្លន់ស្លោ លោតកញ្ឆេង​ព្រោះ​ឃើញ​ពស់​សម្បុរ​ខ្មៅ​យ៉ាង​ធំ​មួយ​ក្បាល​នៅក្នុង​ប្រអប់សំបុត្រ​នោះ​។ គាត់​បាន​ដួល​ដាច់​ផ្ងារ កំពប់​ភេសជ្ជៈ​នៅក្នុង​ដៃ​គ្មាន​សល់​ ហើយ​ស្រែកឡើង​ភ្លាត់​សំឡេង​ដោយ​ក្ដី​ភិតភ័យ​ដោយសារ​គាត់​ជឿថា​វា​ជា​ពស់​មែនទែន​។​

​ក្រោយពី​បាត់​ភ័យ​បន្តិច គាត់​ក៏​ព្យាយាម​ពិនិត្យមើល​វា​ឡើងវិញ​ជាច្រើន​ដង​ទើប​ដឹងថា​វាជា​ពស់​ក្លែងក្លាយ​។ តាម​ដឹងថា វា​ជាការ​សងសឹក​របស់​ប្រពន្ធ​គាត់ ពីព្រោះ​ប្ដី​ប្រពន្ធមិន​បញ្ចេញ​ឈ្មោះ​ដែល​រស់នៅ​រដ្ឋ​អូ​ហាយ​អូ (Ohio) សហរដ្ឋ​អាម៉េរិក ខាងលើនេះ ឧស្សាហ៍​លេងបន្លាច ពញ្ញា​ក់​គ្នា​លេងសើច​បែបនេះ​ណាស់​។

​ទោះជា​យ៉ាងណា មិនគួរ​លេង​អាក្រក់​ដល់​ថ្នាក់​នេះ​ទេ ព្រោះ​វា​អាចធ្វើ​ភ័យ​លស់​ព្រលឹង ឬ​អាច​បណ្ដាលឱ្យ​គ្រោះថ្នាក់​ជាយថាហេតុ​៕ ប្រែ​សម្រួលៈ ខុម/Ha