ប្រពន្ធ​សតិ​មិន​គ្រប់​កាប់សម្លាប់​ប្តី​រួច​ហៅ​អ្នកស្រុក​យក​សព​ប្តី​ធ្វើបុណ្យ​ផង​

191

សព​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម និង​ឃាតករ​ដៃដល់​ជា​ប្រពន្ធ (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយ​ត្រូវ​ប្រពន្ធ​មាន​សតិ​មិន​គ្រប់​ប្រើ​ពូថៅ​កាប់​ចំក្បាល​ក និង​ខ្ទេច​មុខ​។ ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្រុមទី​៨ ភូមិ​អន្លង់​ពួក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​លោក អ៊ា​ម សេង​អឿន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ឃាតករ​ជា​ប្រពន្ធ​ឈ្មោះ អោ ឆ​វ័​ន្ដ អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​សព​ជា​ប្ដី​ឈ្មោះ ធុន សុធា អាយុ​៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ​ត្រូវ​ប្រពន្ធ​កាប់​ចំក្បាល ក​និង​ខ្ទេច​មុខមាត់​ច្រើន​កន្លែង​។​

​លោក​មេបញ្ជាការ​ស្រុក​បាន​ដកស្រង់​សំដី​អ្នកភូមិ​មក​បញ្ជាក់ថា ស្ត្រី​ដែល​កាប់សម្លាប់​ប្តី គឺជា​មនុស្ស​មាន​សតិ​មិន​គ្រប់​។ ក្រោយ​កាប់​ប្តី​ជាច្រើន​ពូថៅ​រួច ជនសង្ស័យ​បាន​រត់​ទៅប្រាប់​អ្នកភូមិ ឲ្យ​ជួយ​យកប្ដី​គាត់​ធ្វើបុណ្យ​ផង គាត់​បាន​កាប់​ប្ដី​គាត់​ស្លាប់​ហើយ​។ បន្ទាប់ពី​ឮ​ជនសង្ស័យ​ប្រាប់​អ្នកភូមិ​បាននាំគ្នា​ទៅ​មើល ក៏​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៅនឹងកន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ប៉ុស្ដិ៍នគរបាល​តា​សាញ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការនគរបាល​ស្រុក​សំឡូត ហើយ​បញ្ជូនមក​ស្នងការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយៈ គ្រញូង​