ប្រពៃណាស់! ស្ត្រីម្ចាស់ រថយន្តស៊េរីទំនើបមួយគ្រឿងត្រូវបុរសម្នាក់ជិះម៉ូតូ passapp បុករថយន្តគាត់រងការខូច ខាត មិនយកសំណង

61
ចែករម្លែក

ដោយ:ម៉ារ៉ា:ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើកម៉ូតូ passappសុខៗស្រាប់តែមានកង់បីឥណ្ឌាមួយគ្រឿងទៀតបុកពីក្រោយរេចង្កូតទៅបុក រថយន្តស៊េរីទំនើបម៉ាស្តារមួយគ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកស្តុប ខាងក្រោយ ម្ចាស់កង់បីលើកដៃសំពះ ម្ចាស់រថយន្តទន់ចិត្តមិនយកសំណង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ១០ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខហាងស៊ុបមួយកន្លែង តាមដងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើកម៉ូតូpassappមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ1HP-8078ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូ​កង់បីឥណ្ឌាមួយគ្រឿងទៀតមិនចាំផ្លាកលេខបានបើកមកពីក្រោយបុកពីក្រោយ​បណ្តាលឲ្យរេចង្កូតទៅបុករថយន្តម៉ាស្តារ មួយគ្រឿងពណ៌សពាក់ផ្លាកលេខ​ភ្នំពេញ2BD-7558ដែលម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវចំស្តុបខាងក្រោយ​ខាងស្ដាំបណ្តាលឲ្យបែកមួយចំហៀង ខូតខាតយ៉ាងដំណំ។ចំណែក​ម៉ូតូកង់បីបែកកញ្ចក់ផ្នែកខាងមុខខ្ទេច ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ​បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងម្ចាស់ម៉ូតូកង់បីមិនមាន​លទ្ធភាពសងបានលើកដៃសំពះម្ចាស់រថយន្តជាច្រើនដង ធ្វើឲ្យម្ចាស់រថយន្ត​ទន់ចិត្តលើកលែងទោសពៃរ៍និងមិនយកសំណង រួចឲ្យម្ចាស់ម៉ូតូកង់យកយកម៉ូតូ​កង់បីទៅជួសជុលដោយខ្លួនឯង៕/Ha