ប្រពៃណី​ទាំង​ព្រម​តែម្តង​! ក្មេង​ទើប​កើត​និង​បុគ្គលិក​ស្លៀកពាក់​បែប​ប្រពៃណី​ដើម្បី​អបអរ​សង្ក្រាន​

1375
ចែករម្លែក

​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​ទី​១០​មេសា បាននាំគ្នា​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី​ថៃ​នៅ​មុន​បុណ្យ​សង្ក្រាន​ឆ្នាំ​ថ្មី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​។​

​បុគ្គលិក​នៃ​Paolo Memorial Hospital Chokchai 4 ក៏​បាន​ស្លៀកពាក់​អោយ​កូនង៉ែត​ទើប​កើត​ផង​ដែរ​និង​បាន​ចែក​រូបថត​នេះ​ទៅ​ក្រុម​គ្រួសារ​ជា​វត្ថុ​អនុស្សាវរីយ៍​និង​​អបអរ​កូន​របស់​គេ​ចូលមក​ក្នុង​ពិភពលោក​។​

​ក្នុងអំឡុង​បុណ្យ​សង្ក្រាន ប្រជាជន​ថៃ​តែង​នាំគ្នា​ស្លៀកពាក់​បែប​ប្រពៃណី​បុរាណ តែ​និន្នាការ​នេះ​ត្រូវបាន​ជំរុញ​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​ការផ្សាយ​រឿង​ភាគ​តាម​ទូរទស្សន៍​”​បុព្វេ​សន្និ​វាទ​”​ដែល​និយាយ​អំពី​មនុស្ស​យុគ​អាយុ​ទ្យា​៕​ដោយ​៖​វាសនា​

#