ប្រព័ន្ធធារាសាស្ត្រតូចធំក្នុងខេត្ត​ជាង៨០ទីតាំងបានបិទទ្វាទឹក ​ដើម្បីរក្សាប្រភពទឹកប្រើប្រាស់​រួចរាល់

177
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ខណៈសារាចរ ណែនាំ ប្រមុខថ្នាក់ដឹកនាំ សម្តេច អគ្គមហាសេនាបតី តេ ជោហ៊ុនសែននាយក រដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហា គ្រប់គ្រងនិង ប្រើប្រាស់ ទឹក២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ។ មន្ត្រីជំនាញបានអះអាងថា ប្រព័ន្ធធារាសាស្ត្រតូចធំក្នុងខេត្តនេះជាង៨០ទីតាំងបានបិទទ្វាទឹកដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់រួចរាល់។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ខេត្តឧត្តរមានជ័យត្បិតអាកាសធាតុប្រឈមនៅដើមរដូវវស្សារយៈខ្លីបន្តិច តែតំបន់អាងស្តុបប្រភពទឹកធម្មជាតិតូចធំក្នុងខេត្តនេះមានគ្រប់គ្រាន់ ក្រុមការងាបានបិទទ្វាទឹកទុកដើម្បីរក្សាដើម្បីប្រើប្រាស់លើដំណាំកសិកម្មរដូវប្រាំងនិងពលរដ្ឋក្នុងតំបន់់ប្រើប្រាស់ផ្តើមផុតរដូវភ្លៀងធ្លាក់់និងមិនប្រឈមដល់ការប្រើប្រាស់នោះទេ។ប៉ុន្តែតំបន់អាងស្តុបប្រភពទឹកខ្លះ ក៏តម្រូវឱ្យការប្រើប្រាស់់មានការប្រុងប្រយ័ត្នដែរ ព្រោះផ្ទៃទំហំំអាងតូចស្តុបទឹកបានតិច។

លោកបន្តថា ខេត្តឧត្តរមានជ័យមានប្រព័ន្ធធារាសាស្ត្ររក្សាប្រភពទឹកតូចធំចំនួន​៨១ទីតាំង ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន៣កន្លែង ខ្នាតមធ្យមចំនួន​២១កន្លែង និងខ្នាតតូចចំនួន៥៧កន្លែង និងប្រព័ន្ធស្រោចស្រពទាំងនេះ មានសក្តានុពលគ្របដណ្តប់លើផ្ទៃដីវិស័យកសិកម្មដល់ប្រជាពលរដ្ឋ ទាំងចំនួនប្រាំស្រុក លើផ្ទៃដីរដូវវស្សាបានសរុបចំនួន២៧,៨២១ហិកតានូវឆ្នាំ២០១៩នេះ។

រំលឹកថា សារាចរ ណែនាំ ដែល ចុះហត្ថលេខា ដោយ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បាន បញ្ជាក់ថា បើទោះបីជា ចាប់ពី ខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែល នី ណូ បាន ថមថយ ឥទ្ធិពល ជា បណ្តើរៗ ទន្ទឹមនឹង អាងទឹក នាពេល កន្លងមក បាន រក្សា ទឹក ទុក ស្ទើរតែ ១០០ ភាគរយ ក្នុង ក្របខ ណ្ឌ័ ទូទាំងប្រទេសយ៉ាងណា ក្តី បញ្ហា គ្រប់គ្រង និង ប្រើប្រាស់ ទឹក នៅតែ ត្រូវបាន ចាត់ទុកជា អាទិភាព ដើម្បី បម្រើ ឲ្យ ស្រូវធ្ងន់ ចុងរដូវ វស្សា , ស្រូវ រដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ មាន ភ្លៀង កក់ខែ នា ឆ្នាំ ថ្មី ។ ១-ការងារ បង្កបង្កើនផល ស្រូវប្រាំង ក្នុង ឆ្នាំ ២០១៩-២០២០ គឺអាច ធ្វើបាន តែ មួយដង ប៉ុណ្ណោះ ដោយ មិន អាចធ្វើ ស្រូវប្រាំង លើក ទី ២ បានទេ បើទោះបីជាទឹកនៅតាម បណ្តា អាង ដែល បាន រក្សាទុក និងកន្លែង មួយចំនួន ដែលមាន ទឹកជា ធម្មជាតិ ក៏ដោយ គួរ គប្បី រក្សា ទឹក ទាំងនោះ ទុក សម្រាប់ ប្រើប្រាស់ ប្រចាំថ្ងៃ និងការដាំដំណាំ រួមផ្សំ ផ្សេងទៀត ក្រៅពី ស្រូវ ។គឺថែរក្សា ទឹក ទុក ឲ្យ បានល្អ ដើម្បី ផ្គត់ផ្គង់ សម្រាប់តែ ការប្រើប្រាស់ប្រចាំថ្ងៃ តែប៉ុណ្ណោះ៕B/