ប្រព័ន្ធ​កាំជ្រួច​នុយក្លេអ៊ែរ​អាម៉េរិក ដែល​បាញ់​ដល់​ក្រុង​មូ​ស្គូ ត្រូវបាន​លាតត្រដាង​

286
ចែករម្លែក

ទីបំផុត ប្រព័ន្ធ​ខួរក្បាល​ដ៏​ស្មុគស្មាញ​នឹកស្មាន​មិន​ដល់​នៃ​អាវុធ​នុយក្លេអ៊ែរ​ដែល​ស​ហ​រដ្ឋ​អាម៉េរិក បាន​ផលិតឡើង​អំឡុង​សង្គ្រាមត្រជាក់ ឬ Cold War ត្រូវបាន​លាតត្រដាង​ជា​លើកដំបូង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​រូបភាព​ថត​ទាំងនេះ​ថត​ដោយ​អ្នកនិពន្ធ ម៉ា​ទីន មី​ល័​រ (Martin Miller) ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​ផ្នែក​បច្ចេកវិទ្យា រវាង​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​រុស្ស៊ី ដែល​បានចាប់ផ្តើម​ក្រោយ​សង្គ្រាមលោកលើកទី​២ ចប់​រហូតមក​ទល់នឹង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ អំឡុង​រយៈពេល​យ៉ាង​វែង​នេះ ប្រទេស​មហាអំណាច​ទាំងពីរ​បាន​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ផ្នែក​សព្វាវុធ ការសាងសង់ និង​ការ​រក្សាទុក​អាវុធ​មហា​ប្រល័យ​។

​លោក ម៉ា​ទីន មី​ល័​រ ទើបតែ​បាន​បោះពុម្ពផ្សាយ​សៀវភៅ​កាតាឡុក ២ ក្បាល​ដែល​បង្ហាញ​ពី​អាវុធ​នុយក្លេអ៊ែរ​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​។​លោក​បាន​សរសេរ​បង្ហោះ​លើ​គេហទំព័រ​របស់លោក​ថា​“​ឧបសគ្គ​ផ្នែក​បច្ចេកទេស​ក្នុង​ការផលិត​វត្ថុ​ធាតុ ដើម​នុយក្លេអ៊ែរ​ត្រូវបាន​ត្រួសត្រាយ​ផ្លូវ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​សព្វាវុធ​កើនឡើង​ក្នុង​ចំនួន​គ្មាន​កំណត់ និង​ដែលមាន​កម្លាំង​ផ្ទុះ​មហិមា​។ ហើយ​រយៈពេល​កន្លះ​សតវត្សរ៍​នៃ​សតវត្សរ៍​ទី​២០ កន្លងទៅ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​យ៉ាង​ស្វិតស្វាញ ផ្នែក​បច្ចេកវិទ្យា បាន​បន្សល់​ទុកឱ្យ​យើង​រាល់គ្នា​នូវ​អាវុធ​មហា​ប្រល័យ​យ៉ាងច្រើន​គួរឱ្យ​ភ័យខ្លាច​”៕ ប្រែ​សម្រួលៈ ខុម​