ប្រព័ន្ធ​ដឹកជញ្ជូន​អន្ដរជាតិ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ខេត្ដ​យូ​ណាន​បញ្ចេញ​កម្លាំង​ទាក់ទាញ​តាមរយៈ​ការបើក​ទូលាយ​

698
ចែករម្លែក

​ពេល​ថ្មីៗ​នេះ​អ្នកកាសែត​បាន​ទៅយក​បទសម្ភាសន៍​នៅ​តំបន់​ពិសោធន៍​នៃ​ការអភិវឌ្ឍន៍ និង​បើក ទូលាយ​ថ្នាក់ជាតិ​ម៉ឺង​ឡា​(​ម៉ក​ហាន​) ខេត្ដ​យូ​ណាន ។ តំបន់​ពិសោធន៍​នេះ​មាន​ទីតាំង​សិ្ថ​ត នៅតាម​តំបន់​ព្រំដែន​ចិន និង​ឡាវ​ដែលមាន​ព្រៃព្រឹក្សា​តំបន់​ត្រូពិច​ខ្ពស់ៗ​នៅតាម​សង ខាង​ផ្លូវ​។ នៅ​ប៉ុស្ដិ៍ ពិនិត្យ​តាម​ព្រំដែន​អ្នកដំណើរ​រថយន្ដ​ឯកជន​រថយន្ដ​ដឹក​អ្នកដំណើរ និង​រថយន្ដ​ដឹង​ទំនិញ ជាច្រើន កំពុងធ្វើដំណើរ​ទៅមក​ដោយមាន​សណ្ដាប់​ធា្ន​ប់​។​

​អ្នកភូមិ​ដែល​រស់នៅ​ក្នុងភូមិ​ហួយ​ជីន​លី​ឃុំ​ម៉ក​ហាន​បាន​ប្រាប់​អ្នកកាសែត​ថា​មុននឹង​អនុវត្ដ​ន៍​គោលនយោបាយ​កែទម្រង់​នឹង​បើកចំហ​ម៉ក​ហាន​គ្រាន់តែ​ជា​កូន​ឃុំ​ដាច់ស្រយាល​មួយ​។ រហូតមកដល់ ទសវត្សរ៍​មុន​ច្រក​អន្ដរជាតិ​ម៉​ង​ហាន​បាន​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ នេះ​បានធ្វើ​ឲ្យ​ឃុំ ម៉ក​ហាន ទទួលបាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

​អ្នកកាសែត​បានចេញ​ដំណើ​រ​ពី​ច្រក​អន្ដរជាតិ​ម៉ក​ហាន​បន្ដ​ធ្វើដំណើរ​ទៅ​ភាគខាងត្បូង​តាមផ្លូវ គុន​មីង​-​បាងកក​។ នៅពេល​ទៅដល់​ចំណត​ឡានក្រុង​ភី​អរុណ​ក្រុង​ហួយ​សែ​ប្រទេស​ឡាវ អ្នកកាសែត​បាន​ជួប​ទេសចរណ៍​ចិន​ជាច្រើន​។ ពិតមែន​ថា​ចំណត​ឡានក្រុង​មួយ​នេះ​មិនសូវ​ធំ​ទេ តែ​វា​ពិតជា​មាន​ភាព​មមាញឹក​ជាខ្លាំង​។ នោ​ឆ្នាំ ២០១៣ ស្ពាន​ធំ​ឆ្លងទន្លេ​មេគ្គង​ហួយ​សែ បាន​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​បានធ្វើ​ឲ្យ​ច្រក​អន្ដជាតិ​គុន​មីង​-​បាងកក​ត្រូវបាន ត​ភ្ជាប់​ទាំងស្រុង ។ ស្ពាន​ធំ​នេះ​ក៏បាន​ជំរុញ​ការដឹកជញ្ជូន​តាម​ច្រក​អន្ដជាតិ គុន​មីង​-​បាងកក​ដែរ​។ ក្រោយពី​ដាក់​ប្រើប្រាស់​ទាំងស្រុង​នូវ​ផ្លូវ គុន​មីង​-​បាងកក អ្នកធ្វើដំណើរ​ទៅមក​តាមផ្លូវ​នេះ មាន​ចំនួន កាន់តែ​ច្រើនឡើងៗ​ហើយ​មាន​សហគ្រាស​ដឹកជញ្ជូន​របស់​ប្រទេស​ចិន​ច្រើន​បាន “ ដើរ​ចេញទៅ​ក្រៅ​” ដើម្បី​ធ្វើ​អាជីវកម្ម​នៅក្រៅ​ប្រទេស​។ ក្នុងនោះ​មាន​ក្រុង​ហ៊ុន​ដឹកជញ្ជូន និង​គមនាគមន៍ ក្ងោកមាស ខេត្ដ​យូ​ណាន​គ្រុប​។

​ក្រោយពី​អនុវត្ដ​ន៍​គោលនយោបាយ​កែទម្រង់​និង​បើកចំហ​រៀងមក​ខេត្ដ​យូ​ណាន​បានទទួល​នូវ​សមិទ្ធផល​ថ្មី​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​គមនាគមន៍​និង​ដឹក​ជ​ញ្ជ​ន​អន្ដជាតិ ។ នៅ​ឆ្នាំ​១៩៩៣ ប្រទេស​ចិន បាន​ឡាវ​បាន​ចុះហត្ថលេខា​លើ​កិច្ច​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ដ​។ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅនោះ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គមនាគមន៍ ខេត្ដ​យូ​ណាន​បាន​ត្រូវ​កែលម្អ​ជា​បន្ដបន្ទាប់​។ ទំនិញ​ដែល​ដឹកជញ្ជូន​ឆ្លងកាត់ ខេត្ដ​យូ​ណាន​មាន​ចំនួន​កាន់តែច្រើន​ចំណែក​ការ​គ្រប​គ្រង់​និង​សេវា​កម្មបាន​ត្រូវ​កែលម្អ​ជា​បន្ដបន្ទាប់​ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ បាន​បង្កើត​កិច្ចសហប្រតិបត្ដិការ​កា​ន់​តែ​ស្អិត​ល្មូ​ត​និង​បាន​ពង្រឹង និង​ពង្រឹង​ចំណង​មិ​ត្ដ​ភាព​និង​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស​ចិន និង​ប្រទេសជិតខាង​នានា​។​
​ ​
​គិត​មកដល់ពេលនេះ ខេត្ដ​យូ​ណាន​និង​ប្រទេសជិតខាង​បាន​បង្កើត​ច្រក​អន្ដរជាតិ​តាមផ្លូវ​ថ្នល់ ចំនួន​១៨​បើក​ខ្សែ​ដឹក​អ្នកដំណើរ​និង​ទំនិញ​អន្ដរ​ជាតិចិន​-​វៀតណាម​និង​ចិន​-​ឡាវ ចំនួន​២៨ ហើយ​មាន​សហគ្រាស​ចំនួន ១៣៦ ដែល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អន្ដរជាតិ​និង​មាន រថយន្ដ​ដឹកទំនិញ​ដឹកទំនិញ ៦៨១០​គ្រឿង ។ យើង​អាច​និយាយថា​ខេត្ដ​យូ​ណាន​បាន​បង្កើត បណ្ដាល​ផ្លូវ​ដឹង​ជញ្ជូន​ទំនិញ​តាមផ្លូវ​អន្ដរជាតិ ។ គួរ​បញ្ជាប់​ថា​ឆ្នាំ ២០១៧ ខេត្ដ​យូ​ណាន និង​ប្រទេសជិតខាង​បានរួម​គ្នា​ដឹក​អ្នកដំណើរ ២.៥២៦​លាន​នាក់​និង​ដឹកជញ្ជូន​ទំនិញ ៧.៣៣៦៣ លាន​តោន ៕ ដោយ​លី ឈឹង​ហាន​

កំពង់ផែ​ស្ងួត មូ​ហាន​តំបន់ ស៊ីសាំង​ប៉ាន​ណា ស្ថិតនៅ​ភាគខាងត្បូង នៃ​ខេត្ត​យូ​ណាន (​រូបថត​ដោយ Zhang Tong)​