ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ចម្អក “​នារី​ប្រមាញ់​ប្តី​” នៅ World Cup ២០១៨

1057
ចែករម្លែក

​សាខា​ខ្សែសង្វាក់​អាហារ​លឿន​របស់​អាមេរិក Burger King ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី បានធ្វើការ សុំទោស​ជា​សាធារណៈ បន្ទាប់ពី​ខ្លួន​ប្រកាស​ផ្តល់រ​ង្វាន់​ដល់​នារីៗ​នូវ​ទឹកប្រាក់​ចំនួន ៤៧.០០០ ដុល្លារ និង​បឺ​ក​ហ្គើ​ឥតគិតថ្លៃ​មួយជីវិត ប្រសិនបើ​ពួកគេ​មាន​ផ្ទៃពោះ​ជាមួយ​កីឡាករ បាល់ទាត់ World Cup ណា​ម្នាក់​។

​ការផ្សាយពាណិជ្ជកម្ម​នោះ​ប្រកាសថា “​នារី​ដែល​អាច​ទទួលបាន​ហ្សែ​ន​បាល់ទាត់​ល្អ​បំផុត នឹង​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ទទួលបាន​ជោគជ័យ​នៅ​ប៉ុន្មាន​ជំនាន់​ខាងមុខ​”​។​

​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​បានធ្វើឱ្យ​មហាជន​នៅក្នុង​ប្រទេស​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត World Cup ឆ្នាំ​២០១៨ នេះ​ខឹង​យ៉ាងខ្លាំង ជាហេតុ​បង្ខំ​ឱ្យ​ក្រុមហ៊ុន Burger King លុប​វា​ចោល​យ៉ាង​ប្រញាប់ ប្រញាល់​។​

​សូមបញ្ជាក់ថា នៅក្នុង​ការផ្សាយពាណិជ្ជកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ត្រី​រុស្ស៊ី ត្រូវបាន​គេ​ព័ណ៌នា​ថា ជា​ព្រានប្រមាញ់​ផ្លូវភេទ​ដែល​ចាំ​ប្រមាញ់​ចំណី​៕ ប្រែ​សម្រួល​: ខុម​

#