ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ជាក់ថា អ្នកកាសែត ចា​ម៉ា​ល់ ខា​សូក​ជី បាន​ស្លាប់​ហើយ

588
ចែករម្លែក

​បណ្តាញសារព័ត៌មានរ​ដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ថា រដ្ឋអាជ្ញា​ក្នុង​ព្រះរាជាណាចក្រ​នេះ​ជឿថា អ្នកកាសែត​អារ៉ាប់ លោក ចា​ម៉ា​ល់ ខា​សូក​ជី ត្រូវបាន​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក្នុងការ​ប្រយុទ្ធ​គ្នា​មួយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក៏បាន​ដកស្រង់​សម្តី​រដ្ឋអាជ្ញា​ផងដែរ​ដោយ​និយាយថា ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ១៨ នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកនិពន្ធ​របស់​កាសែត Washington Post រូបនេះ​។​

​មុននេះ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​អាច​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អារ៉ាប់​ប៊ី​សា​អូឌីត​ជុំវិញ​ការបាត់​ខ្លួន​លោក​ខា​សូក​ជី​។​

​លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ប្រធានាធិបតី​មួយ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​តុលា​ថា​លោក​នឹងចូលរួម​ជាមួយ​សភា​នៅក្នុង​ការសម្រេចចិត្ត​ណាមួយ​។ ប៉ុន្តែ​គាត់​និយាយថា​គាត់​នឹង​ចេញ​នូវ “​អនុសាសន៍​មួយចំនួន​”​។​

​គាត់​និយាយថា វា “​ដូចជា​ឆាប់​ពេក​” ក្នុងការ​កំណត់​ផលវិបាក​ណាមួយ​នោះ ប៉ុន្តែ​គាត់​រំពឹងថា​នឹង​ដឹង​រឿងរ៉ាវ​ច្រើន​ថែមទៀត​នៅ​ថ្ងៃ​ចន្ទ​។​

​គាត់​និយាយថា “​យើង​នឹង​រកឃើញថា​តើ​ជា​នរណា​គេ នៅពេលណា និង​នៅ​កន្លែង​ណា ហើយ​យើង​នឹងរ​កវា​ឃើញ​”៕ ដោយ៖ កញ្ញាដាលីស

លោក ចា​ម៉ា​ល់ ខា​សូក​ជី ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក្នុងការ​ប្រយុទ្ធ​គ្នា​មួយ
#