ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Buk-M2 របស់​ស៊ី​រី​បាញ់​ទម្លាក់​មី​ស៊ី​ល​ទាំងអស់​របស់​អ៊ីស្រាអែល ដែល​បាញ់​ចូល​ទឹកដី​ខ្លួន

492
ចែករម្លែក
  • 1.2K
    Shares

​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មករា កងកម្លាំង​អាកាស​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ប្រឆាំងនឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ដា​ម៉ាស់​។ អ្នកនាំពាក្យ​យោធា​រុស្ស៊ី​ម្នាក់​បាន​បញ្ជាក់ថា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​របស់​ស៊ី​រី​បាន​បំផ្លាញ​មី​ស៊ី​ល​អ៊ីស្រាអែល​ចំនួន​៧​គ្រាប់ ដោយ​វាយបក​ទៅលើ​វាយប្រហារ​នោះ​វិញ​ដោយ​ជោគជ័យ​។​

​យោងតាម​ព័ត៌មាន​ស៊ី​រី Muraselon បានឱ្យដឹងថា កងកម្លាំង​ការពារ​អាកាស​របស់​ស៊ី​រី​កាលពី​រសៀល​ថ្ងៃអាទិត្យ​បាន​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Buk-M2 ថ្មី​បំផុត​ដើម្បី​រុញច្រាន​ការវាយប្រហារ​របស់​អ៊ីស្រាអែល​។​

​វីដេអូ​ដូចខាងក្រោម​ដែល​ផ្តល់ឱ្យ​ដោយសារ​ព័ត៌មាន Muraselon បាន​ផ្តិត​យក​គ្រា​ដែល​ប្រព័ន្ធ Buk-M2 បាន​បាញ់​ពីរដង​ហើយ​ស្ទាក់​ចាប់បាន​មី​ស៊ី​លពីរ​គ្រាប់ ដែល​បាញ់​ដោយ​អ៊ីស្រាអែល​ឆ្ពោះទៅកាន់​ទឹកដី​ស៊ី​រី​។​

​យោងតាម​សារព័ត៌មាន Muraselon ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស Buk-M2 ផ្តល់នូវ​ការបាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​និង​បាញ់​ច្បាស់លាស់​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​ស​ត្រូវ​។​

​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​បាន​កើតឡើង​នៅវេលា​ម៉ោង ១:៣២ រសៀល​ថ្ងៃអាទិត្យ​ម៉ោង​នៅ​ទីក្រុង​មូ​ស្គូ​ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដោយ​យន្តហោះ​ចម្បាំង F-16 របស់​អ៊ីស្រាអែល ដែល​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Buk-M2 បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីស្រាអែល ៧ គ្រាប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ
#