ប្រព័ន្ធ​រ៉ា​ដា​ថ្មី​របស់​ចិន​អាច​រកឃើញ​យន្តហោះ​បំបាំងកាយ​ទំនើប​របស់​អាម៉េរិក F-35

462
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​យោធា​ចិន​តាម​ដឹងបាន​គ្រប់គ្រង​យ៉ាង​ស្ទាត់ជំនាញ​នូវ​ប្រភេទ​រ៉ា​ដា​មួយ ដែល​ពួកគេ​និយាយថា​អាច​រកឃើញ​យន្តហោះ​បំបាំងកាយ ដែល​គេ​បង្កើតឡើង​មិនឱ្យ​រ៉ា​ដា​ធម្មតា​មើលឃើញ​។ អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ ពួកគេ​និយាយថា រ៉ា​ដា​នេះ​ត្រូវបាន​ការពារ​ទប់ទល់​នឹង​មី​ស៊ី​ល​ប្រឆាំង​វិទ្យុសកម្ម​ផងដែរ​។​

​អ្នកស្រាវជ្រាវ​ឈានមុខ​គេ​លើ​ក្រុមការងារ​បង្កើត​រ៉ា​ដា​សមុទ្រ​នេះ ដែល​ផលិត​ប្រព័ន្ធ​រ៉ា​ដា​នេះ គឺ​លោក​លីវ យ៉ុង​តាន់ មកពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​និង​បណ្ឌិត្យសភា​វិស្វកម្ម​ចិន​បាន​ប្រាប់​ទស្សនា​វ​ដ្តី Naval and Merchant Ships នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ខែ​មុន​ថា រ៉ា​ដារ​លក​ប្រេកង់​ខ្ពស់ (HFSWR) អាច​រកឃើញ​យន្តហោះ​បំបាំងកាយ​នៅលើ​ផ្ទៃមេឃ​និង​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​គ្រប់​ប្រភេទ​។​

​វា​មិនមែនជា​ប្រភេទ​រ៉ា​ដា​ថ្មី​អី​នោះទេ ប៉ុន្តែ​វា​ជា​រ៉ា​ដា​ចាស់​យូរយា​ណាស់​មកហើយ​។ ទោះយ៉ាងណា កងទ័ព​បាន​បោះបង់ចោល​ពួកវា​ចោល​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៥០ នៅពេលដែល​ប្រព័ន្ធ​រ៉ា​ដា AWACS បាន​ក្លាយជា​ប្រព័ន្ធ​រ៉ា​ដា​ដែលមាន​ប្រជាប្រិយភាព ហើយ​អ្នកវិទ្យាសាស្ដ្រ​ជួប​ការលំបាក​ក្នុងការ​ជម្នះ​លើ​ចំណុច​ខ្វះខាត​របស់​ប្រព័ន្ធ​រ៉ា​ដា HFSWR ដែល​រួមបញ្ចូល​អនុ​បាត​រលកសញ្ញា​និង​សំឡេង​រំខាន និង ការ​ចល័ត​របស់​ប្រព័ន្ធ​ហោះហើរ​ទាបៗ​។ ទោះយ៉ាងណា លោក​លីវ​បាន​អះអាងថា ខ្លួន​បាន​យកឈ្នះ​លើ​ចំណុច​ខ្វះខាត​ទាំងអស់​នោះបាន​ហើយ​។​

​លោក​បាន​ប្រាប់​ទស្សនា​វ​ដ្តី Naval and Merchant Ships ថា ដោយសារ​យន្តហោះ​បំបាំងកាយ​សម័យថ្មី​ដូចជា F-35 និង F-22 របស់​អាម៉េរិក ឬ​យន្តហោះ J-20 និង J-31 របស់​ចិន ត្រូវបាន​បង្កើតឡើង​ដើម្បី​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​មីក្រូ​វ៉េវ ដែល​គេ​ប្រើ​ភាគច្រើន​លើសលប់​នោះ ពួកវា​មិនមាន​ការការពារ​ពី​រ៉ា​ដា​ដែលមាន​រលកសញ្ញា​វែងៗ​នោះទេ​។ រ៉ា​ដា​ដដែល​នេះ​ក៏​ជួយ​ការពារ​ស្ថានីយ​រ៉ា​ដា​ពី​មី​ស៊ី​ល​ប្រឆាំង​វិទ្យុសកម្ម​ផងដែរ ដែល​គេ​បង្កើតឡើង​ដើម្បី​បំផ្ទុះ​សារធាតុ​វិទ្យុសកម្ម​និង​បំផ្លាញ​ស្ថានីយ​រ៉ា​ដា​ចោល​។​

​ប្រព័ន្ធ​រ៉ា​ដា​នេះ​គឺ​ខុសគ្នា​ពី​រ៉ា​ដា​ធម្មតា ពោលគឺ​ជំនួស​ឱ្យ​ការបញ្ចេញ​មីក្រូ​វ៉េវ​និង​រង់ចាំ​ស្តាប់​សំឡេង​អេកូ​ចេញពី​យន្តហោះ​ផ្សេង ប្រព័ន្ធ​រ៉ា​ដា HFSWR គឺ​ប្រើ​រលកសញ្ញា​វែងៗ​។ ដោយសារ​លក្ខណៈ​នៃ​រលកសញ្ញា​ដែល​គេ​ហៅថា​កម្លាំង​អូសទាញ​រលក​វែងៗ រលកសញ្ញា​ទាំងនេះ​មិន​ធ្វើដំណើរ​តាម​បន្ទាត់​ត្រង់​ទេ ប៉ុន្តែ​តាម​បន្ទាត់កោង​របស់​ផែនដី ដោយ​ធ្វើឱ្យ​វា​កាន់​តែមាន​ប្រយោជន៍​ចំពោះ​ការរកឃើញ​យន្តហោះ​នៅលើ​លំហ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​រ៉ា​ដា​រលក​ប្រេកង់​ខ្ពស់ (HFSWR) របស់​ចិន​អាច​រកឃើញ​យន្តហោះ​បំបាំងកាយ F-35 របស់​អាម៉េរិក