ប្រព័ន្ធ​លូ​មេ​ទំហំ​ជាង​១​ម៉ែត្រ​មួយ​ខ្សែ​នៅ​ភូមិ​ប៉​ប្រ៉​ក់​ខាងជើង អាច​រំដោះ​ទឹក​ពី​ ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ភូមិ​រោងចក្រ​ខណ្ឌ​សែន​សុខ​

553
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​ការដ្ឋាន​ដាក់លូ​ទំហំ​១​ម៉ែត្រ​កន្លះ​មួយ​ខ្សែ​នៅ​ភូមិ​ប៉​ប្រ៉​ក់​ខាងជើង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លៀង​ខណ្ឌ​សែន​សុខ គិត​មកដល់​ថ្ងៃទី​០៧​សីហា​២០១៨​នេះ​បានបញ្ចប់​១០០​ភាគរយ​ហើយ ដើម្បី​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​ឱ្យបាន​ប្រសើរ​ជាង​មុន​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា​នេះ ។​
មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ដោយ អនុវត្តតាម​ការបញ្ជា​ពី​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​មេ​មួយ​ខ្សែ ដោយ​ចាប់ពី​ភូមិ​ប៉​ប្រ៉​ក់​ខាង​ស្រប​ផ្លូវ​រថភ្លើង​បត់​កាត់​ផ្ល​វ​រថភ្លើង​តាមផ្លូវ​បេ​តុ​៤២P​ឆ្ពោះ​មក​ប្រឡាយ​អូរ​អា​គុជ ហើយ​មកដល់​ថ្ងៃនេះ ការដ្ឋាន​ដាក់លូ​ទំហំ ១.៥​ម៉ែត្រ​ភ្ជាប់​ពី​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​នៅ​ភូមិ​ប៉​ប្រ៉​ក់​ខាងជើង​ដោយ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ទៅ​ភ្ជាប់​ប្រឡាយ​អូរ​អា​គុជ​ក្នុង​ខណ្ឌ​សែន​សុខ​នេះ បានបញ្ចប់ ១០០​ភាគរយ​ហើយ​។ មន្ត្រី​រូបនោះ​សង្ឃឹមថា​៖​នៅ​តំបន់​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែល​ធ្លា​ប់រង​ការលិចលង់​ដោយ​ទឹកភ្លៀង​កន្លងមក នៅក្នុង​រដូវវស្សា​នេះ​នឹង​កាត់បន្ថយ​បានការ​លិចលង់​បាន​យ៉ាងច្រើន​។​
​មន្ត្រី​ដ​ដែរ បាន​បញ្ជាក់ថា ការដ្ឋាន​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ខែសីហា​២០១៨ ។ អត្ថប្រយោជន៍​នៃ​គំរោង​នេះ គឺ​ពិតជា​បាន​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​និង​ទឹក​កខ្វក់​នៅ​ភូមិ​ប៉​ប្រ៉​ក់​ខាងជើង​សង្កាត់​កា​កាប​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លៀង​នៃ​ខណ្ឌ​សែន​សុខ​៕