ប្រព័ន្ធ​“​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” សាកល្បង​ប្រើប្រាស់​នៅ​ខេត្ត យូ​ន​ណាន​

811

​នៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ ២០១៨​ប្រព័ន្ធ “​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ ទូរស័ព្ទ​តែមួយ​គ្រឿង ”​សាកល្បង​ប្រើ ប្រាស់​នៅ​ខេត្ត​យូ​ន​ណាន ។ ប្រព័ន្ធ​នេះ នឹង​អាច​ជំរុញ​ឱ្យ​ខេត្ត​យូ​ន​ណាន​ឈាន ដំណើរ​ចូលទៅក្នុង​យុគសម័យ​ដែលមាន លក្ខណៈ​វៃឆ្លាត ។ នៅ​ថ្ងៃទី ២ ខែមីនា ពិធី​ផ្សព្វផ្សាយ​អំពី ប្រព័ន្ធ​ទំនើប នេះ បាន ត្រូវ​រៀបចំ​នៅ​រដ្ឋធានី​ប៉េកាំង​។ តំណាង​ដែល​មកពី​សាលា​រដ្ឋបាល ខេត្ត​យូ​ន​ណាន និង​ក្រុមហ៊ុន​កុំព្យូទ័រ តេន​សេន​ត៍ ក្រុង សិន​ជិន​បានធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធ នេះ​ជូន​ចំពោះ​ពិភពលោក​ទាំងមូល ។​

​ប្រព័ន្ធ​“​ដើរលេង​ខេត្ត​យូ​ន​ណាន ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ បច្ចេកទេស​បណ្តាញ អ៊ី​ន​ធើ​ណេ​ត និង​សេវាកម្ម​ទេសចរណ៍ ដែលមាន​កម្មវិធី​ទូរស័ព្ទ (App) គណនី Wechat និង​កម្មវិធី Wechat ជាដើម ។ ប្រព័ន្ធ​នេះ​នឹង​អាចបំពេញ​តម្រូវការ​គ្រប់ ប្រភេទ​របស់​អ្នកទេសចរ​ដែល​ដើរ លេង​នៅ​ខេត្ត​យូ​ន​ណាន ហើយនឹង​ផ្តល់​ដល់​ពួកគេ​នូវ​សេវាកម្ម ពេញលក្ខណៈ នៅពេល​ធ្វើ​ទេសចរ​នៅ​ខេត្ត​យូ​ន​ណាន ដែល​រួមមាន​ការហូបចុក ស្នាក់ នៅ​ធ្វើដំណើរ លេង​កម្សាន្ត និង​ទិញ ទំនិញ​ជាដើម ។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធ ផ្តល់​សេវាកម្ម​ទេសចរណ៍​នេះ​នៅមាន ផ្នែក​វាយតម្លៃ​ចំពោះ​ទេសចរ និង វេទិកា​ផ្តល់យោបល់​ដែល​នឹង​អាចធ្វើ ឱ្យ​អ្នកទេសចរ​ធ្វើដំណើរ ដោយមាន ភាពសប្បាយ​រីករាយ និង​ភាពរលូន​នៅ ខេត្ត​យូ​ន​ណាន ។​
​ ​
​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ “​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ ទូរស័ព្ទ​តែមួយ​គ្រឿង​”​នេះ អ្នកទេសចរ អាច​មើលឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នៅ តំបន់​ទេសចរណ៍​ទាំង​២៤​ម៉ោង ។ នៅ ពេលទៅដល់​តំបន់​ទេសចរណ៍​ពួកគេ អាច​យក​ទូរស័ព្ទ​ស្គេ​ន​បាក​ដ​ដើម្បី​ទិញ សំបុត្រ រួចហើយ​ចូលទៅ​លេង ដោយ ស្គេ​ន​មុខតែ​ម្តង ។ នៅពេល​ដើរលេង​ពួកគេ​អាចមាន​ការយល់ ដឹង​ច្បាស់​អំពី តំបន់​ទេសចរណ៍​ខេត្ត​យូ​ន​ណាន​តាម រយៈ​ប្រព័ន្ធ AI ។ ក្រៅពីនេះ ប្រព័ន្ធ​“​ដើរ លេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​”​នេះ អាចជួយ​អ្នកទេសចរ​ធ្វើ​ផែនការ​ដើរលេង រក​បន្ទប់ទឹក កក់​កន្លែង​ចត​ឡាន និង​ជិះឡាន​ក្រុង ដោយ​ទិញ​សំបុត្រ​តាម​ទូរស័ព្ទ ៘ នៅពេល​ដើរលេង បើ​ជួបនឹង​បញ្ហា ការលំបាក ឬ​គ្រោះថ្នាក់​អ្វី អ្នកទេសចរ ក៏​អាច​បញ្ចោ​ញ​យោបល់ និង​សុំ​ឱ្យគេ ជួយ​តាមរយៈ​ប្រព័ន្ធ​នេះដែរ ហើយ​អាច ឆែក​មើល​ព័ត៌មាន​ឆ្លើយតប​នៅពេល ណា​ក៏បាន ៕

កាលពី​ថ្ងៃទី​២ ខែមីនា កម្មវិធី ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ “ ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង ” បានរៀបចំ​កម្មវិធី​ពិព័រណ៍ ផ្សព្វផ្សាយ​នៅ​ទីក្រុង​ប៉េកាំង ។ នេះ​គឺ ជា​រូបលោក Ma Huateng ប្រធាន​កម្មវិធី នេះ កំពុងតែ​ផ្តល់​បាថ​កថា​នៅក្នុង​កម្មវិធី​