ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​

281
ចែករម្លែក

ការរក្សាបាន​នូវ​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់​ក្នុង​រាងកាយ​គឺ​ពិតជា​សំខាន់​ណាស់​ក៏​ព្រោះ​ជាតិ​រ៉ែ​នេះ​មាន​ប្រសិទ្ធភាព ជួយ​បង្កើន​សមត្ថភាព​របស់​ឈាម​ក្នុងការ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​ទៅកាន់​គ្រប់​សរីរាង្គ រួមទាំង​ខួរក្បាល​។ ជាតិ​ដែក​ក៏​ចាំបាច់​សម្រាប់​ការផលិត​ថាមពល​រាងកាយ​ផងដែរ​។ កង្វះ​ជាតិ​ដែក​អាច​នាំអោយ​កើតមាន​ជំងឺ​ខ្វះ​គ្រាប់ ឈាមក្រហម និង​បញ្ហា​អស់កម្លាំង​ជាប្រចាំ​។ ប៉ុន្តែ​ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​និង​សាច់​ក្រហម​ហើយ​នោះ​ថា​តើ​ប្រភព ធម្មជាតិ​នៃ​ជាតិ​ដែ​កមានអ្វី​ខ្លះទៅ​?

១. បន្លែ​បៃតង
​​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត folic ជាតិ​ស​សៃ និង​វីតាមីន C រួមទាំង​វីតាមីន​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផងដែរ​។​

២. គ្រាប់​ធញ្ញជាតិ​
​ក៏​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​។​ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង មួយថ្ងៃ​ឡើយ​។​

៣. ស៊ុត​
ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផងដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​

៤. អាហារ​សមុទ្រ​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​និង​សារធាតុចិញ្ចឹម​សំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ពិសេស គឺ​ជាតិ​ដែក​ដែល​ធ្វើអោយ​ការទទួល​ទាន​គ្រឿង​សមុទ្រ​នេះ​អាចជួយ​រាងកាយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​

៥. សណ្ដែកខៀវ​
ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ហើយ​នោះ សណ្ដែកខៀវ​ក៏មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ចាំបាច់ សម្រាប់​រក្សាសុខ​ភាព​រា​ង​កាយ​ទាំងមូល​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៕​