ប្រភេទ​ខ្លាញ់​ក្នុង​សរីរាង្គ​និង​វិធី​កម្ចាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​!

315

​អ្នកមាន​ដឹង​ទេ​ថា ក្នុង​សរីរាង្គ យើង​មាន​ខ្លាញ់​ផ្សេងៗ​គ្នា​រហូតដល់ ៤ ប្រភេទ ហើយ​ប្រសិន​ចង់​បញ្ចុះ​ខ្លាញ់ ទាំងនោះ​ឱ្យមាន​ប្រសិទ្ធភាព​នោះ​អ្នក ត្រូវ​ចេះ​បែងចែក​ឱ្យ​ច្បាស់​រវាង​ប្រភេទ ខ្លាញ់​ទាំងនេះ ។​
​ ​
​ខ្លាញ់​ទន់ (Fluffy)
​នេះ​ជា​ប្រភេទ​ខ្លាញ់ ដែល​តែង តែ​កកើត​ជុំវិញ​ពោះ​, ភ្លៅ​, ត្រគាក និង​ផ្នែក​ដើមដៃ ។ ដោយសារ​លក្ខណៈ របស់​ខ្លាញ់​ទន់ គឺ​ស្រាល និង​ទន់ ហេតុ នេះ​មើលទៅ​ហាក់ដូចជា​មិន​ធ្វើឱ្យ​រូប រាង​របស់​អ្នក​មើលទៅ​ធ្ងន់ធ្ងរ​, ធំធាត់ តែ​ជាក់ស្តែង​វា​បែរជា​ដណ្តើម​ចំណុះ​ធំ ក្នុង​សរីរាង្គ​អ្នក ។​
​ ​
​វិធី​កម្ចាត់ៈ ប្រភេទ​ខ្លាញ់​នេះ ទាក់ ទង​ជាមួយនឹង​អ័រម៉ូន ហេតុនេះ ល្អ​បំផុត គឺ​អ្នក​ត្រូវ​កាត់បន្ថយ​ស្ករ​ចេញ ពី​របប​អាហារ​ប្រចាំថ្ងៃ ។ ពិសេស​ត្រូវ​តប​ជា ដាច់ខាត​នូវ​ទឹក​ផ្លែឈើ​, សូ​ដា​, ភេសជ្ជៈ មាន​អាល់កុល ។ ក្រៅពីនេះ លំ​ហាត់ ប្រាណ​គឺអាច​ជួយ​បញ្ចុះ​យ៉ាង​មាន ប្រសិទ្ធភាព​មួយ​សម្រាប់​ការ​កម្ចាត់ ខ្លាញ់​ទន់ ជាពិសេស គឺ​លំ​ហាត់ HIIT ។​

​ខ្លាញ់​សណ្ឋាន​សរសៃ​(Fibrous)
​ប្រភេទ​ខ្លាញ់​នេះ ជា​សណ្ឋាន​រឹង និង​ជា​លទ្ធផល​នៃ​ការ​រមួល​សរសៃ​ស្ថិត នៅ​ដាច់ៗ​ពីគ្នា ចន្លោះ​កោសិកា ។ ខ្លាញ់ ប្រភេទ​នះ​ត្រូវបាន​កកើត​ដោយសារ សម្ពាធ​ពី​ខាងក្រៅ ពិសេស​គឺ​ពេល​អ្នក​ស្លៀក​សម្លៀកបំពាក់ ចង្អៀត​ពេក​ធ្វើឱ្យ ផ្នែក​ខ្លាញ់​ទន់​ប្តូរ​ទៅជា​សណ្ឋាន​សរសៃ រឹង ។ ខ្លាញ់​ប្រភេទ​នេះ ពិបាក​កម្ចាត់​ជាង ខ្លាញ់​ទន់​ខ្លាំង ។​
​ ​
​វិធី​កម្ចាត់ៈ អ្នក​អាច​គួបផ្សំ​រវាង របប​ហាត់ប្រាណ និង​ទទួលទាន​ជាតិ ខ្លាញ់ ។ ទន្ទឹមនឹងនោះ លំ​ហាត់​ធ្ងន់​ជា មួយ​នឹង​អាំង​តង់​ស៊ី​តេ​ខ្ពស់ ៣ ទៅ ៤ ដង ក្នុង​១​សប្តាហ៍ ក៏​គួរ​អនុវត្ត​ជាប្រចាំ ។​

​ខ្លាញ់​រឹង (Cellulite)
​វា​គឺជា​ខ្លាំង​ដែល កើតឡើង ពេល​កោសិកា​ខ្លាញ់​ត្រូវ​ស្ទះ​នៅក្រោម ស្បែក ហើយ​សន្សឹមៗ​ប្រែជា​អាក្រក់​ជាង ទៅតាម​ពេលវេលា​និង​វ័យ ។ ប្រភេទ​ខ្លាញ់​នេះ​ពិបាក​កម្ចាត់​បំផុត ហេតុនេះ​ការប្រឹងប្រែង​គ្រប់​វិធី​បញ្ចុះ ទម្ងន់​តែង មិន​នាំមក​នូវ​លទ្ធផល​ច្រើន ។​
​ ​
​វិធី​កម្ចាត់​នេះ គឺ​អ្នក​ត្រូវ​តម​ស្ករ ទាំងស្រុង និង​ព្យាយាម​ធ្វើ​លំ​ហាត់ កសាង​សាច់ដុំ ក៏ដូចជា​ចាប់ផ្តើម​ប្រើ ដុំ​ដែក ។ ចូរ​ចាំ​បំពេញ​អាហារ​សម្បូរ វីតាមីន C និង Collagen ។​

​ខ្លាញ់​គ្រឿងក្នុង (Firm)
​វា​គឺជា ជា​ប្រភេទ​ខ្លាញ់​មិន​ស្ថិត នៅ​ខាងក្នុង​សរីរាង្គ​តែ​វា​ហ៊ុមព័ទ្ធ​គ្រឿងក្នុង ។ នេះ​ជា​ខ្លាញ់​កកើត​ពី​ទម្លាប់ នៃ​ការរស់នៅ​របស់​មនុស្ស​ម្នាក់ៗ ។ ប្រសិន​អ្នកមាន​ទម្លាប់​រស់នៅ​ល្អ​នោះ​ខ្លាញ់​នេះ​នឹង​កើត​តិចជាង ។​
​ ​
​វិធី​កម្ចាត់ៈ ខ្លាញ់​នេះ​ជា​ប្រភេទ ខ្លាញ់​ងាយ​កម្ចាត់​បំផុត ។ ដោយសារ​វា​មានប្រតិកម្ម​លឿន​ជាមួយ នឹង​សកម្មភាព​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ៕ ប្រែ​សម្រួល​: រតនៈ​