ប្រមាថ​មហាក្សត្រៈ​ព្រះរាជអាជ្ញារង​កោះហៅ​ជនសង្ស័យ​សម រង្ស៊ី ចូល​បំភ្លឺ​ថ្ងៃទី​១២​កក្កដា​

858
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ជនសង្ស័យ សម រង្ស៊ី ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​ខាងមុខ ពាក់ព័ន្ធ​ការប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ ។ នេះ​បើ​យោងតាម​ដីកា​របស់​តុលាការ ទទួលបាន​នៅ​ថ្ងៃទី​២០ ខែមិថុនា នេះ ។

​សូមបញ្ជាក់ថា លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិបញ្ជា​ត​ឱ្យ​តំណាង អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ដែល​ប្រមាថ ព្រះ មហាក្សត្រ រឿង​ព្រះរាជសារ​ក្លែងក្លាយ​។

​គួរបញ្ជាក់​ទៀតថា​វិធានការ​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​នាពេលនេះ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ការ​ងើប​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា ចាត់វិធានការ​ឱ្យបាន​ម៉ឺង ម៉ាត់ តាមច្បាប់ ចំពោះ​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមាថ​ថា ព្រះរាជសារ​ព្រះមហាក្សត្រ ជាទី​សក្ការៈ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ ឱ្យ​ប្រជា​ពល រដ្ឋ​ទៅ​បោះឆ្នោត នា​ចុងខែ​កក្កដា​ខាងមុខ​នោះ ថា​ជា​ព្រះរាជ សារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ ទោះបីជា​ព្រះបរមរាជវាំង​ប្រកាសថា ព្រះរាជសារ​នោះ ជា​ព្រះរាជសារ​ពិតប្រាកដ​ក៏ដោយ ៕​មន​

#