ប្រមុខបក្សៈ​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ នឹង​ជំរុញ​ឲ្យ​មាន​ការបើក​ប្រាក់ខែ​២​ស​ប្តា​ហ៍​ម្តង..

1403
ចែករម្លែក

ដោយៈតារារិទ្ធ,មុនីរ័ត្ន/ភ្នំពេញ​ៈ​នៅក្នុង​ថ្ងៃ​បើក​យុទ្ធ​ការឃោសនាបោះឆ្នោត​នា​ព្រឹក​ថ្ងៃទី ៧ ខែ កក្កដា​នេះ​ប្រមុខដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បានអះអាង​នៅ​ចំពោះមុខ​សមាជិក សមា​ជិកា​គណបក្ស​ប្រជាជន​កម្ពុ​ជា ជាមួយ​ការប្រកាស​អំពី​គោលនយោបាយ​ថ្មីៗ ។ ប្រមុខ​ដឹកនាំ​គណបក្ស​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល ៣៨ ឆ្នាំ​មកហើយ​នេះ​បាន​សន្យាថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី ៦ ខាងមុខនេះ​រាជរដ្ឋាភិបាល​និង​ជំរុញ​ការបើកប្រាក់​បៀវត្សរ៍ កម្មករ និយោជិត និង មន្ត្រីរាជការ​ស៊ីវិល រយៈពេល​ពីរ​សប្តាហ៍​ម្តង ។​

គណបក្សប្រជាជនកម្ពុជានៅភ្នំពេញក្នុងថ្ងៃដំបូងនៃយុទ្ធនាការបោះឆ្នោត

សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​មាន​ថ្លែងថា​ រាជរដ្ឋាភិបាល​និង​ខិតខំ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​-​និយោជិត​ជា​រៀងរាល់ឆ្នាំ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​លើកកម្ពស់​ជីវភាព លក្ខ ខណ្ឌ​ការងារ និង​ការពារ​ឤ​ជីព​របស់​កម្មករ​-​និយោជិត ។​ដំឡើង​បៀវត្ស​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​ជា​រៀងរាល់ឆ្នាំ និង​បង្កើន​ប្រាក់ សោធន​របស់​និវត្តជន និង​អតីតយុទ្ធជន​ឱ្យមាន​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង ។​

គណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃបើកយុទ្ធនាការបោះឆ្នោត

​សម្តេច​​មានប្រសាសន៍ថា​ “​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា​ដោយមាន​ខ្ញុំព្រះករុណា ខ្ញុំ​ជានា​យក រដ្ឋមន្ត្រី នឹង​ជំរុញ​កែលម្អ​ថែមទៀត​នូវ​ការបើក​ប្រាក់​ឈ្នួល​ការងារ​ប្រចាំខែ​ជូន​កម្មករ​-​និយោជិត​ដោយ​រៀបចំ​ឱ្យ​បើក​ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង ដូច​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​នៅក្នុង​តំបន់​ចាប់ពី​ឆ្នាំ ២០១៩ ទៅ ដើម្បី​ធានា​ឱ្យ​កម្មករ​-​និយោជិត​យើង​ទាំងអស់គ្នា​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​ពលកម្ម​ដែល​នឹងត្រូវ​បាន​បន្ត​បង្កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​កម្រិត​សមរម្យ​ផង ហើយ​បើកប្រាក់​ឈ្នួល​ពលកម្ម​នេះ​បានជា​ប្រចាំ ដោយ​ទៀងទាត់ និង ទាន់ពេល សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​របស់ខ្លួន​ផង​” ។​

​សម្តេច​​មានប្រសាសន៍​ទៀតថា​ “​ដូចគ្នា​នឹង​កម្មករ​-​និយោជិត នៅក្នុង​វិស័យ​ឯកជន​ដែរ នៅក្នុង​នីតិកាល​ទី ៦ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ខ្ញុំព្រះករុណា ខ្ញុំ ជា​នាយក​រដ្ឋ​មន្ត្រី នឹង​រៀបចំ​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​គ្រប់​ប្រភេទ ព្រមទាំង​ប្រាក់​សោធន​ជូន​និវត្តជន និង អតីតយុទ្ធជន តាម​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង ដែល​កិច្ចការ​នេះ គឺ​ជា​​ជំហាន​បន្ត​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ការកែទម្រង់​ប្រព័ន្ធ បៀវត្ស​របស់​រាជរដ្ឋាភិបាល សំដៅ​ធានា​ឱ្យ​មន្ត្រី​រាជការ​គ្រប់​ប្រភេទ ព្រមទាំង​និវត្តជន និង​អតីតយុទ្ធជន ទទួលបាន​នូវ​ប្រាក់​បៀត​វត្ស និង​ប្រាក់​សោធន ដែល​នឹង​ត្រូវបាន​បន្ត​បង្កើន​ឡើងជា​លំដាប់​នោះ ប្រកបដោយ​តម្លាភាព គ្រប់​ចំនួន និង​ទៀងទាត់ ហើយ​ទាន់ពេល ។ យើង​នឹង​ចាប់ផ្តើម​អនុវត្ត​ការបើក​បៀវត្ស និង​ប្រាក់​សោធន ក្នុង រយៈពេល ២ សប្តាហ៍​ម្តងនេះ ជូន​ដល់​មន្ត្រី​រាជការ​ស៊ីវិល និង​ជូន​និវត្តជន និង​អតីតយុទ្ធជន​ជាមុន ដោយ​ចាប់ ផ្តើម​នៅក្នុង​ឆ្នាំ ២០១៩ ខាងមុខ ។

ដោយឡែក ចំពោះ​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​គ្រប់​ប្រភេទ យើង​នឹង​រៀបចំ​ធ្វើការ​សិក្សា​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​ទៅទៀត ដោយសារ​លក្ខណៈពិសេស​នៃ​ទីកន្លែង​ការងារ​ដាច់ស្រយាល​រប​ស់ កងកម្លាំង​ប្រដាប់​ឤ​វុ​ធ ដែល​មិន​ទាន់មាន​សេវា​ធនាគារ​ទៅដល់​គ្រប់គ្រាន់​នៅឡើយ​”​។ នេះ​ការ​សារ​ប្រកាស​ដោយ​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ដែលជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ៕​សរន