ប្រមុខរដ្ឋស្តីទី​ ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប​

340
ចែករម្លែក
  • 16
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ​ប្រមុខរដ្ឋស្តីទី​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥​រូប ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​ការផ្តល់​នីតិសម្បទា​នេះ​គឺ​មួយថ្ងៃ​បន្ទាប់ពី​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​៥​រូប បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញទៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។​

យោងតាម​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩ ​បាន​ត្រាស់បង្គាប់​ផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥​រូប មានដូចជាៈ ១. លោក​អ៊ូ ច័ន្ទ​រ័ត្ន​។ ២. លោក​កង គឹម​ហាក់​។ ៣. លោក​ជីវ កត្តា​។ ៤. លោក​ច័ន្ទ សិលា និង​ទី​៥. លោកស្រី ទេព សុ​ទ្ធី​។
​ការផ្តល់​នីតិសម្បទា​នេះ គឺ​តាម​ការស្នើសុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រហូតមកដល់​ពេលនេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​នាក់​ហើយ ដែល​ទទួលបាន​នីតិសម្បទា​ឡើងវិញ រួមមានៈ ១. លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​២. លោក គង់ បូរ៉ា អតីត​អ្នកតំណាងរាស្ត្រ​។ ៣. លោក ស៊ីម សុវណ្ណនី សមាជិក​គណៈកម្មការ​នាយក និង​ទី​៤. លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​។

៥. លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ (​អតីត​តំណាងរាស្ត្រ​)​។ ៦.​លោកស្រី ទេព សុ​ទ្ធី អតីត​សមាជិក​គណៈកម្មាធិការ​នាយក​។ ៧. លោក កង គឹម​ហាក់ អតីត​សមាជិក​គណៈកម្មការ​នា​យក (​អតីត​តំណាងរាស្ត្រ​)​។ ៨. លោក ជីវ កត្តា អតីត​សមាជិក​គណៈកម្មាធិការ​នាយក (​អតីត​តំណាងរាស្ត្រ​) និង​៩. លោក ចាន់ សិលា អតីត​សមាជិក​គណៈកម្មាធិការ​នាយក​។​

​ជាការ​កត់សម្គាល់ បើទោះបីជា​លោក​សម រង្ស៊ី បាន​ព្យាយាម​រារាំង​មិន​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់នៃ​អ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​យ៉ាងណាក៏ដោយ គឺ​នៅតែមាន​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់​។ ដោយ​ក្នុងនោះ​មាន​ទាំង​កូតា​ខាង​លោក​សម រង្ស៊ី និង​ខាង​លោក​កឹម សុខា ផងដែរ​។ ក្រៅពីនេះ ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ មួយចំនួនទៀត បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញទៅ​ក្រសួងមហាផ្ទៃ​បន្តបន្ទាប់​៕S/Ha

លោកជីវ កត្តា អតីត​តំណាងរាស្ត្រ​,

លោកកង គឹមហាក់ អតីត​តំណាងរាស្ត្រ​

លោក អ៊ូ ចាន់​រ័ត្ន អតីត​តំណាងរាស្ត្រ​

#