ប្រមុខរដ្ឋស្តីទី​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ដល់​លោក​រៀល ខេ​ម​រិ​ន្ទ្រ​

287
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក​រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រមុខរដ្ឋស្តីទី​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ ដើម្បី​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​។ នេះ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​។​
​លោក​រៀល ខេ​ម​រិ​ន្ទ្រ គឺជា​មនុស្ស​ទី​៤ ហើយ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៦ ខែមីនា បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​លិខិត​​ទូលថ្វាយ​ព្រះមហាក្សត្រ​ស្នើសុំ​ផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់​លោក​រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា មាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ មួយចំនួនទៀត​បានដាក់​ពាក្យស្នើសុំ​សិទ្ធ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួង​មហាផ្ទៃ​បន្តបន្ទាប់​៕​B/