ប្រមុខរាជរដ្ឋាភិបាលថា កម្ពុជា អាចនឹងប្រើវិធានដាក់ប្រទេស ក្នុងគ្រាអាសន្ន

131
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ): ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន បានបង្ហើបឲ្យដឹងថា សម្តេចកំពុងពិចារណក្នុងការដាក់ឲ្យ អនុវត្តមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ ដាក់ប្រទេសក្នុងគ្រាអាសន្ន ។

សម្តេចមានប្រសាសន៍ថា សម្តេចមិនទាន់ចង់ដាក់ប្រើមាត្រានេះទេ។ក៏ប៉ុន្តែ​បើប្រទេសស្ថិតក្នុស្ថានភាពពិបាកគ្រប់គ្រងនោះ យើងក៏អាចប្រើបាន។

សម្តេចបានបន្តថា ប្រទេសថៃបានប្រកាសពីម្សិលមិញដាក់ប្រទេសក្នុងគ្រាអាសន្ន ។ នៅឥណ្ឌាបានប្រកាសហើយ​ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ២៤ ថ្ងៃ ។

សម្តេចបានបន្តឲ្យដឹងទៀតថា សម្តេចកំពុងឲ្យមានការសិក្សាតើវិសាលភាពនៃការ​ដាក់ប្រទេសក្នុងគ្រាមានអាសន្នគ្របដណ្ដប់លើវិសាលភាពអ្វីខ្លះ ។ ដោយសារតែ​ច្បាប់របស់យើងខ្វះចន្លោះ ព្រោះតែដាក់ប្រទេសក្នុងគ្រាអាសន្នហើយ​ គឺសិទ្ធិស៊ីវិល​ត្រូវបានបញ្ចប់ ពេលនោះត្រូវប្រើច្បាប់អាជ្ញាសឹកតែម្តង ។

សម្តេចបន្តថា ប៉ុន្តែកម្ពុជានៅអាចនិយាយគ្នាបាន ។ប៉ុន្តែសម្តេចមិនទាត់ចោលនូវ​វិធានការប្រើប្រាស់មាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញនោះទេ។ ប្រទេសគេធ្វើដើម្បីរារាំង​មនុស្សកុំឱ្យចេញពីផ្ទះ ហេតុអីខ្ញុំមិនអាចធ្វើបាន​ព្រោះខ្ញុំមានសិទ្ធិការពារ​ប្រជាពលរដ្ឋមិនឲ្យស្លាប់។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោ ប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព​នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕