ប្រមុខរាជរដ្ឋាភិបាលប្រកាសថាមិនមានការបិទផ្សារ ភោជនីយដ្ឋាន និងហាងកាហ្វេ​នោះទេ

111
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ): សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងរោងចក្រនោះទេ ។

ប្រមុខរាជរដ្ឋាភិបាលប្រកាសថាមិនមានការបិទផ្សារ ភោជនីយដ្ឋាន និងហាងកាហ្វេ​នោះទេ

រាជរដ្ឋាភិបាលក៏មិនបិទពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិដែរ ក៏ប៉ុន្តែហាម​មិនឲ្យ​មានការជួបជុំ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានហាមមិនឱ្យមានការប្រើវិធីសាសនា ឬ អបិយជំនឿ​ដើម្បីបណ្ដេញកូវីដ ១៩ នោះទេ ។ ដូចជាប្រើភ្លើងបណ្តេញកូវីដ១៩ ឬ ប្រើថ្នាំផ្តេសផ្តាស ។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕/Ha