ប្រមុខរាជរដ្ឋាភិបាលប្រកាសថាកម្ពុជានឹងព្យាបាលអ្នកឆ្លងកូវីដ ១៩ ដោយមិនគិតថ្លៃ ទោះបី ជាជនបរទេសក៏ដោយ

104
ចែករម្លែក

ដោយៈតារារិទ្ធ (ភ្នំពេញ): សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងព្យាបាលអ្នកឆ្លងកូវីដ ១៩ ដោយមិនគិតថ្លៃ ទោះបីជាជនបរទេសក៏ដោយ ។

សម្តេចមានប្រសាសន៍ថា កម្ពុជាក្រ ប៉ុន្តែចិត្តធំ អ្នកណាកើតជំងឺនៅលើដីយើង យើងចេញលុយព្យាបាល យើងមិនទារលុយពីអ្នកជំងឺនោះទេ ។ នយោបាយ​យើងគឺខុសពីវៀតណាម​ អ្នកដែលកើតជំងឺជាជនបរទេសនៅក្នុងទឹកដីវៀតណាម វៀតណាមយកលុយ ក៏ប៉ុន្តែសម្រាប់កម្ពុជា​អ្នកជំងឺបរទេសទាំងអស់ដែលឈឺ​នៅលើទឹកដីកម្ពុជា កម្ពុជាព្យាបាលដោយមិនយកថ្លៃ ។

សម្ដេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕/Ha