ប្រមុខ​ការទូត​ចិន​និង​វៀតណាម​ប្តេជ្ញា​បង្កើន​កិច្ចសហការ​

552
ចែករម្លែក

​ចិន​និង​វៀតណាម​បាន​សន្យា​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ធ្នូ​ថា​នឹង​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។​

​ក្នុងជំនួប​ជាមួយ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម​នៅ​ប្រទេស​ឡាវ លោក Wang Yi ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបទេស​​ចិន បាន​និយាយថា ក្រុម​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ជា​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំមុន​និង​បាន​ចាត់ចែង​អោយមាន​ការ​អភិ​​វ​ឌ្ឍ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ទាំង​២​ក្រោម​ស្ថានភាព​ថ្មី​។​

​លោក Wang Yi បាន​និយាយថា ចិន​និង​វៀតណាម​គួរ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​ការព្រមព្រៀង​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ចំណងទាក់ទង​ទ្វេភាគី​។​

​លោក​ប្រមុខ​ការទូត​ចិន​បាន​កត់សម្គាល់ថា ចិន​និង​វៀតណាម​មាន​ផលប្រយោជន៍​ច្រើនជាង​ការខ្វែងគំនិត​គ្នា​។​ភាគី​ទាំង​២​គួរតែ​បន្ត​ជំរុញ​ការជឿទុកចិត្ត​គ្នា​ទៅវិញ​ទៅ​​មកជា​យុទ្ធសាស្ត្រ​និង​ធ្វើឱ្យ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដែល​បម្រើ​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​២​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។​

​លោក​បាន​បន្តថា សម្រាប់​ឆ្នាំ​ថ្មី​នេះ ភាគី​ទាំង​២ គួរ​បន្ត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្រិត​ខ្ពស់ និង​បង្កើន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​រវាង​ភាគី​ទាំង​២ បង្កើន​ការតភ្ជាប់​យុទ្ធសាស្ត្រ​រវាង​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” របស់​ចិន និង​”​ច្រករបៀង​សេដ្ឋកិច្ច​២​និង​ផែនការ​រង្វង់​សេដ្ឋកិច្ច​មួយ​”​របស់​​វៀតណាម ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អំពី​ការតភ្ជាប់​និង​ទំនាក់ទំនង​ដើម្បី​ស​ម្រ​ច​បាន​នូវ​ការរីកចម្រើន​ដ៏​ធំធេង​។​

​សម្រាប់​ភាគី​វៀតណាម លោក Pham Binh Minh បាន​និយាយថា ការអភិវឌ្ឍ​នៃ​ភាគ​ជា​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ភាគី​ទាំង​២ បានទទួល​សមិទ្ធិផល​​ដ៏​ជាទី​ពេញចិត្ត​នៅ​ឆ្នាំ​២០១៨ ដោយបាន​ធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​គ្រប់​កម្រិត ពង្រីក​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​យ៉ាង​ឆាប់រហ័ស​និង​មាន​តុល្យភាព​។ លោក​បាន​​បន្ថែមថា​វៀតណាម ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​សម្រាប់​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ទៅវិញទៅមក​នៅ​ឆ្នាំក្រោយ​៕ដោយ៖សុខា/sn

​​លោក Wang Yi (​រូប​ស្តាំ​) ជួប​ជាមួយ លោក Pham Binh Minh នៅ​ទីក្រុង​Luang Prabang​ប្រទេស​ឡាវ កាលពី​ថ្ងៃអាទិត្យ​

#