ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជាៈ កម្ពុជា​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​យកមកប្រើ​នៅពេល​អនាគត​

560
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់ថា នៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​រុស្ស៊ី យកមកប្រើ​ប្រាស់​។
​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ពិព័រណ៍​បង្ហាញ​ការហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​រុស្ស៊ី​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​

​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 ដែលជា​ផលិតផល​ចុងក្រោយ និង​បំពាក់​បញ្ចេ​ក​វិទ្យា​ទំនើប​របស់​រុស្ស៊ី គឺមាន​តម្លៃ​ប្រមាណ​ជាង ១៥​លាន​ដុល្លារ​។​

សម្តេច​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ (រូប៖ ខ្លីៗ)

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងថា នៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី ដែល​យកមក​បង្ហាញ​សមត្ថភាព​នៅពេលនេះ
​ពីព្រោះ​វា​រឹងមាំ សមត្ថ​ភាពល្អ រហ័សរហួន និង​អាច​ធានាបាន​សីតុណ្ហភាព​ដក​៥០​អង្សា និង​បូក​៥០​អង្សា ល្បឿន​របស់​វា ២៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ “​អនាគត​ប្រហែល​នឹងមាន​ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ នៅ​ប្រទេស​យើង គុណភាព​វា​ល្អ​។ វត្តមាន​របស់​វា​នៅ​កម្ពុជា​សមស្រប​ណាស់ លទ្ធភាព​ថ្ងៃក្រោយ​អាច​គិតគូរ​”​។​

​សូមជម្រាបថា​ឧទ្ធម្ភាគចក្រ​ប្រភេទ Mi-171A2 និង ANSAT គឺជា​ឧទ្ធម្ភាគចក្រ​ដែល​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​រុស្ស៊ី​។ ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ មុននឹង​មក​បង្ហាញ​សមត្ថភាព​នៅ​កម្ពុជា គឺ​រុស្ស៊ី ក៏បាន​យកទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម​ផងដែរ មុន​បន្តទៅ​ប្រទេស​អាស៊ាន​២​ទៀត គឺ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​៕ ល​