ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​រិះគន់​មហាអំណាច​ដែល​ប្រើ​ឥទ្ធិពល​គាបសង្កត់​ប្រទេស​តូច​

297
ចែករម្លែក
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​វេទិកា​យោធា​សៀង​សាន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧបនាយក​រដ្ឋ​មន្ត្រ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នៅក្នុង​វេទិកា​យោធា​សៀង​សាន​ក្នុងប្រទេស​ចិន​ថា​ភាពចាំបាច់​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក គឺ​ការធ្វើ​យ៉ាងណា​អោយ​ប្រទេស​មហាអំណាច​មាន​តុល្យភាព​រវាង​គ្នា​។
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​រិះគន់​ចំពោះ​ប្រទេស​ធំ​ខ្លះ ដែល​បាន​ប្រើ​ឥទ្ធិពល​គាបសង្កត់​ប្រទេស​តូច​និង​មធ្យម​ដើម្បី​ឲ្យ​លះបង់​ផលប្រយោជន៍​ជាតិ​របស់​គេ​ដើម្បី​តែ​បុព្វហេតុ​សន្តិភាព​រវាង​ប្រទេស​មហាអំណាច​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​វេទិកា​យោធា​សៀង​សាន​


​វេទិកា​យោធា​សៀង​សាន ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចូលរួម​ក្នុង​ក្រុង​ប៉េកាំង នាពេលនេះ គឺជា​វេទិកា​ចូលរួម​ដោយ​ថ្នាក់​រដ្ឋមន្ត្រី​, ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់ និង​ក្រុម​ជំនាញ​ប្រឹក្សា​យោ ធា កំពូល​ពី​ចំនួន​ប្រមាណ ១០០​ប្រទេស​។ សហរដ្ឋ​អាម៉េរិក បា​នប​ញ្ជួ​ន​ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​លោក Chad Sbragia ក្នុងការ​ចូលរួម​វេទិកា​យោធា​ក្នុងប្រទេស​ចិន​នោះ​។ វេទិកា​សៀង​សាន​រវាង​ពីថ្ងៃ​ទៅ​២១​ដល់​២២ ខែតុលា បាន​ផ្តោតលើ​ប្រធានបទ​«​ផលប្រយោជន៍ នៃ រាល់​បណ្តា​ប្រទេស​តូច ប្រទេស​មធ្យម និង​សន្តិសុខ​រួម​» ។
​សម្តេច​ពិជ័យ​សេនា​បាន​ថ្លែងបន្តថា ពិភពលោក​សព្វថ្ងៃ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ពឹងពាក់​គ្នា​ទៅវិញ​ទៅ មក និង​គ្មាន​ប្រទេស​ណា​ដែល​អាច​រស់នៅ​ម្នាក់ឯង ដោយ​គ្មាន​ការទាក់ទង​ជាមួយ​ពិភព​ខាងក្រៅ​ឡើយ​។ ប៉ុន្តែ សម្តេច​បាន​ថ្លែង​កត់សម្គាល់ថា ការបើកចំហ​ទៅកាន់​ពិភពលោក​ខាងក្រៅ ដើម្បី​ការប្រាស្រ័យ​ទាក់ ទង​គ្នា​នោះ គេ​នឹងត្រូវ​រង​ឥទ្ធិពល​ពី​ទង្វើ​នៃ​ប្រទេស​ដទៃ ដោយ​គ្រាន់​តែមាន​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​វេទិកា​យោធា​សៀង​សាន​


ក្នុង​សុន្ទរកថា​ដដែល នោះ​ផង​ទៀត រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​បានលើកឡើង​អំពី​ទំនាក់ ទំនង ជា​វិចារវិទ្យា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បានដាក់​សំណួរ​ក្នុងពេលនោះ​ថា​នៅពេល ផលប្រយោជន៍​ជាតិ​មានទំនាស់​នឹង​គោលការណ៍​សីលធម៌​អន្តរជាតិ តើ​មួយណា​គួរ​មាន​អាទិភាព​ជាង​? រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា​បានផ្តល់​ចម្លើយ​លើ​បញ្ហា​នេះ​វិញ​ថា បើ​យក​ល្អ គេ​គួរ​មាន​ទាំងពីរ ប៉ុន្តែ​តថភាព គឺ​ផ្សេង ពី​ទ្រឹស្តី​។
​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ បានលើកឡើង​នូវ​ករណី​ផ្ទាល់​របស់​កម្ពុជា បើទោះបីជា​រាជ​រដ្ឋា ភិ​បាល បាន​ប្រឹង ប្រែង​ធ្វើ​គ្រប់យ៉ាង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ជាតិ​ខ្លួន​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ទទួល រង​សម្ពាធ​ពី​ប្រ ទេស​មួយចំនួន ដែល​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ​៕សរន

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​វេទិកា​យោធា​សៀង​សាន​