ប្រមុខ​កីឡា E-Sports ជម្រុញ​ឲ្យ​មាន​កីឡាការិនី​

135
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រមុខ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) លោក ជា ច័ន្ទ​បរិបូរ​ណ៌ បាន​ជម្រុញ​ឲ្យ​មាន​កីឡាការិនី ចូលរួម​លេង​កីឡា E-Sports ឲ្យ​បាន នា​ឆ្នាំក្រោយៗ​នេះ ។​

​លោក​បាន​បន្តថា កីឡា E-Sports ជា​ប្រភេទ​កីឡា​ព័ត៌មានវិទ្យា លេង​ដោយ​ប្រើ​បញ្ញា និង ភាពវាងវៃ ។ អ្នក​ដែល​លេង​កីឡា​នេះ​បាន ដាច់ខាត​ត្រូវតែ​ចេះ​កុំព្យូទ័រ ច្បាស់លាស់ មិនតែប៉ុណ្ណោះ នៅពេល​ប្រកួត ត្រូវតែ​តាំង​អារម្មណ៍ ឲ្យ​បាន​ស្ងប់ មិន​ច្រឡោត ទៅតាម​ការ​ហ៊ោរ​កញ្ជ្រៀវ ឬ​ការ​ចំអក​របស់​អ្នកគាំទ្រ នៃ​បដិបក្ខ ។​

ទិដ្ឋភាព​ប្រកួត​កីឡា E-Sports

​គ្រប់​កីឡា​ទាំងអស់ សុទ្ធតែ​ទទួល​ការ​ចំអក ឬ បង្អាប់ ពី​អ្នកគាំទ្រ​គូប្រកួត ទោះបី​គោលការណ៍​កីឡា ត្រូវ​គិតពី​លេង ដោយ​យុត្តិធម៌ (Fair-Play) ក៏ដោយ​។ ស្ថានភាព​បែបនេះ សម្រាប់​កីឡាការិនី ងាយ​នឹង​ប៉ះពាល់ ដល់​អារម្មណ៍​ណាស់ សម្រាប់​កីឡាការិនី តែ​លេង​កីឡា វា​ជួយ​អប់រំ​ចិត្ត និង​ធ្វើ​ឲ្យ​ចិត្ត និង​អារម្មណ៍ មាន​ភាពរឹងមាំ ។​

​ប្រមុខ​កីឡា E-Sports រូបនេះ បាន​បញ្ជាក់ថា សម្រាប់​ប្រភេទ​កីឡា​ដទៃ ដូចជា​បាល់ទាត់ បាល់ទះ ប្រដាល់ និង​ប្រភេទ​កីឡា ដែល​លេង​ហាលថ្ងៃ ជាច្រើន​ទៀត សុទ្ធ​តែមាន​កីឡាការិនី តែ​កីឡា E-Sports ដែល​លេង​ក្នុង​ម្លប់ លេង​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​សោះ បែរជា​គ្មាន​កីឡាការិនី​ទៅវិញ​។​

ទិដ្ឋភាព​ប្រកួត​កីឡា E-Sports

​លោក​បានបញ្ជាក់​បន្តថា ត្រូវតែ​បង្កើត​ឲ្យ​បាន និង​បង្កើត​ឲ្យ​មានការ​ប្រកួត រវាង​នារី និង នារី ហើយ​បើ​ក្រុម​នារី មាន​តិច​នោះ អាច​ប្រកួត​ជាមួយ​ក្រុម​បុរស​បាន ។ ការបង្កើត​ដំបូង ពិតជា​លំបាក តែបើ​មិនមាន​ការចាប់ផ្ដើម​ទេនោះ កីឡាការិនី E-Sports នៅតែ​បន្ត​គ្មាន​ដដែល ។​

​លោក​បាន​ប្រាប់​ទៅ​លោក អគ្គលេខាធិការ​សហព័ន្ធ​ថា ឆ្នាំ​២០២៣ ខណៈដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នោះ ត្រូវតែមាន​កីឡាការិនី ដើម្បី​ចូល​ក​រួម​ប្រកួត ដាច់ខាត ៕v

លោក​ជា ច័ន្ទ​បរិបូរ​ណ៌​