ប្រមុខ​តេ​ក្វាន់​ដូ ពិភពលោក និង កម្ពុជា ចូលរួម​បើក ការប្រកួត​ជើងឯក ប្រចាំឆ្នាំ​

1069
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា / ​
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ សហព័ន្ធ​តេ​ក្វាន់​ដូ និង​លោក Chung Won Choue ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ ពិភពលោក (World Taekwondo) បាន​អញ្ជើញ​ចូលរួម ពិធី​បើក​ការប្រកួត​តេ​ក្វាន់​ដូ ជ្រើសរើស​ជើងឯក​ជាតិ ប្រចាំឆ្នាំ ដែល​ធ្វើ​ពីថ្ងៃ​ទី​៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ការប្រកួត ដែល​ធ្វើ​នៅ​អគារ​តេ​ក្វាន់​ដូ ប៊ូ​យ៉ុង​នោះ មាន​ក្លិប​ចំនួន ២៨ ចូលរួម ដែល​ក្នុងនោះ ២៣ ក្លិប នៅ​ភ្នំពេញ និង​ក្លិប ៥ មកពី​បណ្តា​ខេត្ត ដែលមាន​កីឡាករ​-​កីឡាការិនី ចំនួន ២២៦ នាក់ កើន​ជាង​ឆ្នាំ ២០១៧ ចំនួន ៣៨ នាក់ ហើយ​ប្រកួត​នៅលើ​វិញ្ញាសា ចំនួន ២២ វិញ្ញាសា រួមមាន មេគុន ៥ វិញ្ញាសា និង​ប្រយុទ្ធ ១៧ វិញ្ញាសា​។​

​លោក Chung Won Choue បាន​កោតសរសើរ លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ សហព័ន្ធ​តេ​ក្វាន់​ដូ ក្រោម​ការដឹកនាំ​របស់​លោក ធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​មេដាយមាស ដំបូង​កម្រិត​អាស៊ី កាល​ឆ្នាំ​២០១៤ លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ គឺ​កីឡាការិនី ស៊ន ស៊ីវ​ម៉ី ដែលជា​កូន​ខ្មែរ​ពិតៗ ៕v

​ទិដ្ឋភាព​ប្រកួត​ ថ្ងៃ​ដំបូង​