ប្រមុខ​បក្សៈ​គណបក្ស​ប្រជាជន​មិន​មែន​ចេញ​មុខតែ​ពេល​ឃោសនា​

444

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់​​នៅ​ព្រឹក​ថ្ងៃ ទី​២៥​ខែកក្កដា​នេះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ចេញមុខតែ​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត​នោះ​ទេតែ​បាន​ខិតខំ​កសាង​សមិទ្ធផល​រាល់ថ្ងៃ​។​

សម្តេចតេជោប្រមុខដឹកនាំដ៏ឆ្នើមនៃកម្ពុជា

​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្តេច​បញ្ជាក់​ថាគ​ណ​បក្ស​ប្រជាជន​មិនមែន​ចេញមុខ​តែ​ក្នុងពេល​ឃោសនា​បោះឆ្នោត​ឡើយ គឺ​គណបក្ស​យើង​បាន​ខិតខំ​ធ្វើ​និង​កសាង​នូវ​ស​មិ​ទ្ឋ​ផល​ជាតិ​ជាច្រើន​ជា​រៀងរាល់ថ្ងៃ​។​គណបក្ស​ប្រជាជន​កម្ពុជា លេខ​២០​គឺ​ជាទី​សង្ឃឹម​និង​ទុកចិត្ត​បំផុត​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង​។​បងប្អូន​ប្រជា​ពលរដ្ឋ​បានឃើញ​ច្បាស់​នូវ​ការរីក​ចម្រើន​ពិតប្រាកដ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​។​

​សម្តេច​បន្តថា​ខ្ញុំ​សូម​សន្យា​និង​ប្តេជ្ញា​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ និង​ថែរក្សា​ការពារ​សុខសន្តិភាព​ឲ្យ​ខាន​តែ​បាន​ស្របតាម​បំណងប្រាថ្នា​របស់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​រូប​។​

​សូម​អរគុណ​បងប្អូន​កូនក្មួយ​ជនរួមជាតិ​ទូទាំងប្រទេស​ដែល​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​រូបខ្ញុំ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ​៕​សរន​