ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ

1359
ចែករម្លែក
ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ

​ដោយៈ​តារា​រិ​ទ្ធ​/​កណ្តាលៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​គណៈ​ពង្រឹង​មូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ ភូមិ នៅ​ទូទាំង​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា នេះ​នៅ​ទួល​ក្រសាំង ខេត្តកណ្តាល ។​

ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ

​ក្នុងឱកាស​នោះ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​វត្តមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្តកណ្តាល​។​សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​សមាជិកា​ទាំងអស់​នាពេល​កន្លងមក​ដើម្បី​នាំមក​នូវជោគជ័យ​ថ្មីៗ​សម្រាប់​គណបក្ស និង ប្រទេសជាតិ​យើង​ទាំងមូល ។​

លោក ម៉ៅ ភិ​រុណ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្តកណ្តាល​មានប្រសាសន៍​ឲ្យ​ដឹងថា​​ប​ច្ចុប្បន្ន​​ខេត្តកណ្តាល​គណៈកម្មាធិកា​រ​គណបក្ស​គ្រប់​ថ្នាក់​មាន​ចំនួន ១៤៦ ,​សាខា​បក្ស​ចំនួន ១៨៤៣ ,​គណៈកម្មាធិការ​សាខា​គណបក្ស​មាន​ចំនួន​១២៣៤ , អនុសាខា​គណបក្ស​ចំនួន ៦៧៧៦ ។ ខេត្ត​មាន​សមាជិក​បក្ស​ចំនួន​៥០៨៦៨៨​នាក់​ស្មើនឹង​ជាង​៧០​ភាគរយ​នៃ​ប្រជាជន​គ្រប់​អាយុ
​បោះឆ្នោត​ទូទាំង​ខេត្តកណ្តាល​ឆ្នាំ ២០១៧ និង គ្រួសារ​គណបក្ស​សរុប​មាន​ចំនួន ១៩២ ៦៦៥ គ្រួសារ និង ក្រុម​បក្ស​មាន​ចំនួន​៦២.៨៧៦ ក្រុម ៕​មន​

ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ
ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ