ប្រមុខ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​៖ យើង​កំពុង​បាត់បង់​ការប្រយុទ្ធ​នឹង​ទុរ្ភិក្ស​នៅ​យេ​ម៉ែន​

301
ចែករម្លែក

​អគ្គលេខាធិការរងរ​បស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​លោក ម៉ាក ឡូ​វខក់ កាល​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​បាន​ព្រមាន​អំពី​ការ​អត់​អាហារ​ជាទូទៅ​​នៅក្នុង​ប្រទេស​យេ​ម៉ែន ចំពេល​ដួលរលំ​សេដ្ឋកិច្ច​និង​ការប្រយុទ្ធ​គ្នា​ដែល​គំរាម​មធ្យោបាយ​ផ្គត់ផ្គង់​សំរាប់​ជន​ស៊ីវិល​។​

​លោក​ឡូ​វខក់ បាន​និយាយថា​” ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានស្នើ​សុំ​ធ្វើ​បច្ចុប្បន្នភាព​ស្តីពី​សភាព​ការណ៍​មនុស្សធម៌​នៅក្នុង​ប្រទេស​យេ​ម៉ែន​។​និយាយ​មួយ​​ម៉ាត់ វា​សោះកក្រោះ​ណាស់​។​យើង​កំពុង​បាត់បង់​ការប្រយុទ្ធ​នឹង​ទុរ្ភិក្ស​”​។​

​លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​ថា សភាពការណ៍​បាន​កាន់តែ​ធ្លាក់ចុះ​ដុនដាប​ទៅក្នុង​ផ្លូវ​ប្រកាសអាសន្ន​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ ។​”​ឥឡូវ​យើង​កំពុងធ្វើដំណើរ​ទៅកាន់​​ចុង​កំពូល​មួយ ហួស​ពី​កំរិត​ដែល​អាច​ទប់ស្កាត់​ការបាត់បង់​អាយុជីវិត​ទ្រង់ទ្រាយ​ធំ ដោយសារតែ​ការអត់ឃ្លាន​នៅ​ទូទាំងប្រទេស​”​។​

​ប្រមាណ​១៨​លាន​ក្នុងចំណោម​ប្រជាជន​យេ​ម៉ែន​២៩​លាន​នាក់ រួមមាន​កូនក្មេង​ភាគច្រើន ជា​អ្នក​មិនមាន​សុវត្ថិភាព​ស្បៀង និង​៨​លាន​នាក់​ក្នុងចំណោម​ពួកគេ​ជួប​កង្វះខាត​​ស្បៀង​ធ្ងន់ធ្ងរ មានន័យថា​ពួកគេ​មិនដឹងថា​តើ​អាហារ​បន្ទាប់​របស់​ពួកគេ​បាន​មកពីណា និង​ដូច្នេះ​ត្រូវការ​ជំនួយ​ស្បៀង​ជាបន្ទាន់​ដើម្បី​រស់​៕​ដោយ​៖​វាសនា​

​កុមារ​យេ​ម៉ែន​ដែល​ជួប​ការអត់ឃ្លាន ដេក​លើ​គ្រែ​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ខេត្ត​ហា​ចា កាលពី​ថ្ង​ស​១៩​កញ្ញា​