ប្រមុខ​រដ្ឋាភិបាល​ជំរុញ អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​លើ​ការកាប់​ព្រៃឈើ​និង​តំបន់​អេកូ​ទេសចរណ៍​ ​

1053
ចែករម្លែក
  • 53
    Shares

(​ភ្នំពេញ​) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ត្រូវ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​លើ​ការ​ការ​ព្រៃឈើ និង​តំបន់​អេកូ​ទេសចរណ៍​។​
​ ​
​ការលើកឡើង​បែបនេះ គឺ​ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី “​ការការពារ​និង​អភិរក្ស​ធនធាន​​ធម្មជាតិ​” នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព​។​


​ ​
​ក្រៅពី​មានប្រសាសន៍ ថ្លែង​អរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ អន្តរជាតិ ដែល​បាន​ចូលរួម​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុងការ​​អភិរក្ស​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​សង្គម​មាន​សេចក្តីសុខរ​មនា​នោះ សម្ដេច​តេ​ជោ បាន​ជំរុញ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​តឹងរឹង​លើ​ការកាប់​​ព្រៃឈើ និង​ការបំផ្លាញ​តំបន់​អេកូ​ទេសចរណ៍ ដោយហេតុ​សម្ដេច​មើលឃើញថា បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​នៅតែ​កើតមានឡើង​ហើយ​​ក៏មាន​ការរិះគន់​យ៉ាងច្រើន​លើ​រាជរដ្ឋាភិបាល ដោយ​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ​។​

​សម្តេច​មានប្រសាសន៍ថា​“…​តាមរយៈ​ការគិតគូរ​របស់​ក្រសួងបរិស្ថាន​និង​ពី​ក្រសួង​ដៃគូ នឹង​សម្រេចបាន​សមិទ្ធផល​ថ្មីៗ នូវ​គុណភាព​​បរិស្ថាន ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ចីរភាព របស់​រាជរដ្ឋាភិបាល​…​ការអភិរក្ស​និង​ការពារ​ធម្មជាតិ និង​គាំពារ​ដល់​ទេសចរណ៍​គឺ​កម្ពុជា​​កំណត់ថា ជា​ទេសចរណ៍វប្បធម៌ ដែល​នេះ​បាន​ជួយ​បង្កើន​ចំណូល និង​មុខរបរ​ឲ្យ​កាន់តែ​ប្រសើរ​…​ស្របពេល​កម្ពុ​ជាមាន​សុខសន្តិភាព ឃើញថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច មាន​សន្ទុះ​កើនឡើង​ផងដែរ​…​ទីប្រជុំជន បាន​នឹង​កំពុង​កើនឡើង នូវ​កំណើន​សម្រាម​និង​មាន​បញ្ហា​​មួយចំនួនទៀត ដូច្នេះ​ភាគី​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ដោះស្រាយ​…​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​តឹងរឹង លើ​ការកាប់​ព្រៃឈើ​និង​បំផ្លាញ​តំបន់​អេកូ​ទេសចរណ៍​…​បញ្ហា​នេះ​នៅតែ​កើតមានឡើង អំពី​ការកាប់​ដើមឈើ​។ មាន​អង្គការ​បាន​រិះគន់ បញ្ហា​ទាំងអស់នេះ មិនមែន​ដោះស្រាយ​តែ​១-២​ឆ្នាំ​នោះទេ គឺ​ប្រើ​រយៈពេល​យូរ ខណៈ​អ្នក​រិះគន់​នៅតែ​យក​អុស និង​ធ្យូង​មក​ចំអិន​អាហារ​ដែរ​…​ចឹ​ង​អា​បី​កុំ ប្រយ័ត្ន គឺ កុំ​វិនិយោគ​នៅ​កម្ពុជា និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា​…​អា​បី​កុំ​ខាងលើ​ជា​ទង្វើ​ក្បត់ជាតិ​…”​។​
​ ​
​ជាមួយគ្នានេះដែរ សម្ដេច​ក៏បាន លើកឡើង​ពី​បញ្ហា ឡឥដ្ឋ​ផលិត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​អន្តរា​យក​ដល់​ប្រទេសជាតិ​ព្រោះ​បាន​ចំណាយ​​អុស​យ៉ាងច្រើន​។​
​ ​
​សម្ដេច​បាន​បន្ថែមថា ការធ្វើ​ផ្លូវ​មិនមែន​ឲ្យ​សម្រាប់​អស់​ឲ្យ​កាប់​ឈើ​នោះទេ ៖ “…​ស្អប់​ណាស់ អ្នក​កាប់បំផ្លាញ​ព្រៃឈើ​ព្រោះ​អ្នក​កាប់​ព្រៃឈើ ដូច​កាប់​ក្បាល​ខ្ញុំ​ចឹ​ង​…​ក្នុងនាម​ជា​អ្នក កាប់​ឈើ​នៅ​ព្រះវិហារ ប៉ុន្តែ​មក​ធ្វើអំពើ​ល្អ​ដូច ដាំ​ដើមឈើ​នៅ​កំពង់ចាម និង​កណ្តាល ក្រោមរូបភាព​ធ្វើ​ល្អ​…​អ្នកខ្លះ​នៅ​ភ្នំពេញ តែ​ទៅ​បំផ្លាញ​ព្រៃឈើ នៅ​ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ហើយ​នេះ​ចាត់ទុកជា​ឧក្រិដ្ឋជន​…​កាប់​អស់​អា​ធំ នៅសល់​អាតូច​…​រណា​បច្ចុប្បន្ន​ធំៗ​ណាស់ ពីមុន​កាប់​៣​ថ្ងៃ​មិនទាន់​ដាច់​ផង ប៉ុន្តែ​ឥឡូវ​កាប់​មួយ​ភ្លែត​ដាច់​ភ្លាម​…”​។​
​ ​
​សម្ដេច​បាន​សង្កត់ធ្ងន់ ដោយបាន​ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ត្រូវ​សហការគ្នា​យ៉ាងណា​រក​មធ្យោបាយ​ប្រើប្រាស់​មន្ដ្រី​នៅ​​តំបន់ការពារធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជៀសវៀង​ការចំណាយ​ច្រើន​ហួសហេតុ និង​ការពារ​ព្រៃឈើ​បាន​គង់​វង់​៕​ដោយ​៖​វិបុល​/sn