ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ប្រទេស​សឹង្ហ​បុរី​ដោយ​សុ​វត្តិភាព​កាលពី​វេលា​ម៉ោងជិត​១០​ព្រឹក​នេះ​

947
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ​ ៖ ​នៅវេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់ទី​ក្រុង សាំង​ហ្គា​ពួរ ប្រទេសសិង្ហ​បុរី ​ដោយ​សុ​វត្តិភាព ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ប្រភពពី​អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» នឹង​ឆ្លុះបញ្ចាំង នូវ​អភិក្រម​ដ៏​សំខាន់ ដែល​អាស៊ាន​ប្រកាន់យក ដើម្បី​រក្សា​សារៈសំខាន់​របស់ខ្លួន ក្នុងនាម​ជា​អង្គការ​តំបន់​ដែល​ទទួលបាន​ការជឿទុកចិត្ត នៅក្នុង​ការថែរក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ។​

​នៅក្នុង​ឱកាស​ដ៏​សំខាន់​នេះដែរ ថ្នាក់ដឹកនាំ​នឹងធ្វើ​ការពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​ការកសាង​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តាម​ប្រ​ព័ ន្ធ​អ៊ី​ន​ធឺ​ណែ​ត ទំនាក់ទំនង​ក្រៅ​តំបន់​អាស៊ាន និង​ទិសដៅ​អនាគត ព្រមទាំង​បញ្ហា​នៅក្នុង​តំបន់ និង​អន្តរជាតិ​ដែលជា​ផលប្រយោជន៍​រួម​។​

​នៅ​ល្ងាច​ថ្ងៃទី ២៧ ខែ មេសា នេះ​មានការ​រៀបចំ​អាហារ​ការងារ បន្ត​ដោយ​កិច្ចប្រជុំពេញអង្គ​កំពូល​អាស៊ាន​លើក​ទី​៣២ ។ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ មេសា​ជាការ​បើក​កិច្ចប្រជុំ​ផ្លូ​កំពូល​អាស៊ាន​ផ្លូវ​ការលើក​ទី​៣២ និង ការ​ទស្សនកិច្ច​ពិ​ព័រ​ណ៌​ស្មា​ត​ស៊ី​ធី នៃ​បច្ចេកវិទ្យា​ឌី​ជី​ថត នៅ​ទីក្រុង​សឹង្ហ​បុរី និង ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជា​កាបូប​លុយ ។ បន្ទាប់មក​មាន​កិច្ចប្រជុំ​ចង្អៀត​របស់​មេដឹកនាំ​កំពូល​អាស៊ាន ។

​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ ។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អមបាន​បន្តថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ឯកសារ​សំខាន់ៗ​មួយចំនួន​នឹងត្រូវ​បានចេញ​ផ្សាយ​អនុម័ត និង​កត់សំគាល់​។​

​តាម​គ្រោង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​គោង​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅ​ម៉ោង ១៤៖៥០​នាទី រសៀល​ថ្ងៃទី ២៨ ខែមេសា ៕​B