ប្រមុខ​រាជរដ្ឋាភិបាល​កោតសរសើរ​ពូជស្រូវ​ថ្មី​«​ផ្កាមាលតី​»

1897
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ កសិកម្ម​កម្ពុជា ដែល​បាន​ផលិត​ពូចស្រូវ​ថ្មី​មួយ​ប្រភេទ​បន្ថែមទៀត​ឈ្មោះ «​ផ្កាមាលតី​»​ដែលជា​ពូជស្រូវ​ក្រអូប​ប្រណិត​, អង្ករ​ល្អ​,​ឤ​យុ​កាល​កណ្តាល​ប្រកាន់​រដូវ​,​ធន់​មធ្យម​នឹង​ភាពរាំងស្ងួត​,​ធន់​នឹង​ទឹកជំនន់​ត្រូវ​ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ឤ​កាស​ធា តុ​និង តម្រូវការ​ទីផ្សារ ។​

ដំណាំស្រូវនៅកម្ពុជានិងការពិសោធស្រាវជ្រាវ(រូបក្រសួងកសិកម្ម)

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​កោតសរសើរ​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​កាលពី​ល្ងាច​ថ្ងៃទី​២ ខែ ឧសភា​នេះ​នៅ​ក្រសួងកសិកម្ម ។​

​សម្តេច​មានប្រសាសន៍ថា​“​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ដែល​បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​ចំនួន​មួយ ពូជ​បន្ថែមទៀត​ឈ្មោះ «​ផ្កាមាលតី​» ដែលជា​ពូជស្រូវ​ក្រអូប​ប្រណិត​, អង្ករ​ល្អ​,​ឤ​យុ​កាល​កណ្តា ល​ប្រកាន់​រដូវ​,​ធន់​មធ្យម​នឹង​ភាពរាំងស្ងួត​,​ធន់​នឹង​ទឹកជំនន់​ត្រូវ​ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ឤ​កាស​ធា តុ​និង តម្រូវការ​ទីផ្សារ​” ។​

​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៅក្នុង​ឆ្នាំ​២០១៧​នេះ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​ចំនួន​មួយ​ប្រភេទ​បន្ថែមទៀត​គឺ​ពូជស្រូវ​“​ផ្កាមាលតី​”​ដែលជា​ពូជស្រូវ​ក្រអូប​ប្រណីត​អង្ករ​ល្អ​អាយុកាល​កណ្តាល​ប្រកាន់​រដូវ ធន់​មធ្យម​ទៅនឹង​រាំងស្ងួត ទឹកជំនន់ និង​ការ​ដួល​ដើម ដែល​បានមកពី​ការ​បង្កាត់​ត្រឡប់ និង​ជ្រើស រើស​តាម​ការវិភាគ DNA ដោយមាន​សារធាតុ​សម្គាល់​ជា​ជំនួយ​រវាង​ពូជ​ផ្ការំដួល​(​ក្រអូប ប្រណីត​) និង ពូជ ខា​៣ (​ធន់​មធ្យម​នឹង​រាំងស្ងួត​) ក្នុង​ឆ្នាំ ២០០៤​។

​ទន្ទឹមនឹងនេះ​បណ្ឌិត អ៊ុក ម៉ា​កា​រា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍន៍​កសិកម្ម​ក​ម្ពុ​ជា​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង កីឡា ជ្រើសរើស​ជា​អ្នកវិទ្យាសាស្ត្រ​ឆ្នើម​សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ កន្លងមក​នេះហើយ​ក៏ត្រូវ​បាន អាស៊ាន​ផ្តល់​ពានរង្វាន់​ជា​អ្នកវិទ្យាសាស្ត្រ​ស្រូវ​ឆ្នើម​និង​ជា​ឯកអគ្គរាជទូត​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ស្រូវ​តំណាង​ប្រទេស​កម្ពុជា​ប្រចាំ​អាស៊ាន​ក្នុង​ខួប​លើ ក ទី​៥០ នៅ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ​៕​មន​