ប្រមុខ​រាជរដ្ឋាភិបាល​ជូនពរ​ជនរួមជាតិ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន ២០២០

134
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ចិន​!​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​ជូនពរ​ជនរួមជាតិ​ជួបតែ​សំ​ណា​ល្អ​ជោគជ័យ​និងហេង​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី២០២០នេះ​តទៅ​និង​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​និង​គ្រោះថ្នាក់ ​ចរាចរណ៍ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ដែលមាន​ខ្លឹមសារ​ទាំង​ស្រុថ​ថា​៖ « ​ជូនពរ​ចូលឆ្នាំ​ចិន Gong Xi Fa Cai ២០២០!​ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​អបអរសាទរ​ក្នុងថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី២៤មករា​នេះ ។ទន្ទឹមនឹង​នេះដែរ​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិនម្ហូប​អាហារ​ដុត​ក្រដាស់សែន ធូប និង​ទៀន​… ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង ដែល​ធ្វើ​ឲ្យ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ព្រោះតែ​ការធ្វេសប្រហែស​»​។​

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​៖«​ក្នុងថ្ងៃនេះ​ក៏មាន​បងប្អូន​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​។ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​កុំ​ផឹក​ស្រវឹង​ក្នុងពេលបើកបរ​ត្រូវមាន​ការយោគយល់​គ្នា​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ទោះបី​បើកបរ​ជិត​ឬ​ឆ្ងាយ​ដើម្បី​សុវត្ថិ ភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា ។ ខ្ញុំ​និង​ភរិយា​សូម​ជូនពរ​បងប្អូន ជនរួមជាតិ​ជួបតែ​សំ​ណា​ល្អ​ជោគជ័យ​និង​ហេង​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី២០២០នេះ​តទៅ​។អរគុណ​សន្តិភាព​»៕​