ប្រមុខ​រាជរដ្ឋាភិបាល​ថា មន្ត្រី​ខ្លះ​បាន​បំផ្លិចបំផ្លាញ​កំណែទម្រង់​

1134
ចែករម្លែក
  • 74
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា​ការជឿ​ទៅលើ​មន្ត្រី​មាន​សញ្ញា​បត្រ ធំៗ​មិន​ប្រាកដថា​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​ធំៗ​បាន​នោះទេ​។ ដូចជា​ករណី​កំណែទម្រង់​រដ្ឋ​នាពេល​កន្លង​ទៅ​យើង គិតថា​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​បាន តែ​ផ្ទុយទៅវិញ​មិន​ត្រឹមតែ​មិនបាន​ដោះស្រាយ​បញ្ហា​នោះទេ​វា​បែរ​ទៅជា​ការ បំផ្លាញ​នូវ​កំណែទម្រង់​នេះ​ទៅវិញ​។​សម្តេច​មិនបាន​បង្ហាញ​ឈ្មោះ​មន្ត្រី​ឃ្មូត​ដែល​សម្តេច​បាន​លើកឡើង​នេះ​ទេ​។​

សម្តេចតេជោហ៊ុនសែន

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ វិញ្ញាបនបត្រ​ជូន​សិស្ស​មន្ត្រី ជាន់​ខ្ពស់ សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី ឆ្នាំ ២០១៧ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឆ្នាំ ២០១៨ របស់​សាល​ភូមិន្ទ​រដ្ឋបាល នៅ​វី​ទ្យា​ស្ថាន​ជាតិ អប់រំ​នា​ព្រឹក​ថ្ងៃទី ៥ ខែ មិថុនា ។

​សម្តេច​បាន​មានប្រសាសន៍ថា “​កំណែទម្រង់រដ្ឋបាល​សាធារណៈ​បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​ឈឺចាប់​មិនតិច​ទេ​។​ប៉ុន្តែ​ខ្ញុំ​ព្រះ ករុណា​ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា​នៅពេលដែល​ខ្ញុំ​ចាប់​ផ្ដើមធ្វើ​ការងារ​នេះ​ដោយផ្ទាល់​អាច​និយាយ​បាន ថា​មកដល់ពេលនេះ​ទោះបី​វា​មិនទាន់​ពេញលេញ​តែ​អាច​និយាយបានថា​វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​នៅក្នុង​កំណែទម្រង់​រដ្ឋ​។​ជាពិសេស​ទាក់ទង​ទៅនឹង​កំណែទម្រង់​មុខងារសាធារណៈ​ដែល​មុននេះ​ខ្ញុំ​ទទួល​នូវ​ការឈឺចាប់​ធ្ងន់ធ្ងរ​ទៅលើ​បញ្ហា​នេះ​” ។​

សម្តេច​តេ​ជោ បាន​លើកឡើងថា​ហេតុអ្វី​បានជា​ពេលនេះ​ទើប​សម្តេច​លើកយក​បញ្ហា​នេះ​មក​និយាយ​?​ដោយ​សារ ថា​វា​ជា​ចុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៥​ដែល​សម្តេច​ចាំបាច់​ត្រូវតែ​លើកមកបង្ហាញ​ពីអ្វី​ដែលជា​ចំណុច​អវិជ្ជមាន​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​បើ​យោងតាម​សម្តេច​តេ​ជោ​គឺ​បានធ្វើ​កិច្ច​ការខុស​អស់​រយៈពេល ១០ ឆ្នាំ​ក្នុង​វិស័យ​កំណែទម្រង់​ដោយសារតែ​ការ​ផ្ដល់ ការទុកចិត្ត​ទៅលើ​មន្ត្រី​ថ្នាក់ក្រោម​ដែលមាន​សញ្ញាបត្រ​ធំៗ​ប៉ុន្តែ​អ្នក​ដែលមាន​សញ្ញាប័ត្រ​ធំ​បែរជា​មិន​ធ្វើ​សកម្មភាព​និង​មិន​យក់​ដឹង​ច្បាស់លាស់ គ្មាន​សមត្ថភាព​បំពេញការងារ ។​

សម្តេច​បាន​បន្តថា ១០ ឆ្នាំ​បាន​កន្លងផុតទៅ ដោយ​យើង​ទើបតែ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ដែល​ខុសឆ្គង ។ យោង​បាន​រំលាយចោល​គណៈកម្មាធិកា​រ​កំណែទម្រង់​រដ្ឋ ដែល​ក្នុងនោះ​មាន​យន្តការ​ចំនួន​បី​ដែល​មិនបាន​ដំណើរការ គឺ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ,​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​និង​តុលាការ និង កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ។

​សម្តេច​បន្តថា​ដើម្បី​ធ្វើកំណែទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព​វិធី​ដែល​ល្អ​បំផុត​គឺ​រំលាយចោល​គណៈកម្មាធិកា​រ​កំណែ​ទម្រង់​រដ្ឋ​ហើយ​លើក​កំរិត​រដ្ឋលេខាធិការ​មុខងារសាធារណៈ​ទៅជា​ក្រសួង​មុខងារសាធារណៈ​ទទួលបន្ទុក​កំណែ​ទំរង់រដ្ឋបាល​សាធារណៈ , ប្រគល់​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​និង​តុលាការ​ទៅ​ឲ្យ​ក្រសួងយុត្តិធម៌​តែម្ដង និង ប្រគល់​ការងារ​កំណែទម្រង់​កង​កម្លាំងប្រដាប់អាវុធ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួងការពារជាតិ និង ក្រសួង មហាផ្ទៃ ។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​«​នេះ​មិនមែន​ជាការ​បន្ដុះបង្អាប់​ទេ​។​ប៉ុន្តែ​អាចមកពី​ខ្ញុំ​ជឿទុកចិត្ត​ហួសហេតុ​ពេក ជាមួយនឹង​អ្នកមាន​សញ្ញាបត្រ​ធំ ៗ ។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា​អ្នក​ដែលមាន​សញ្ញាបត្រ​ធំ មិន​ព្រមធ្វើ​សកម្ម​ភាព ហើយ​មិន​យល់ដឹង​កិច្ចការងារ​ច្បាស់លាស់​មិនអាច​ធ្វើ​ការកើត​នោះទេ …​។ អីចឹង​ទេ​បានជា​ខ្ញុំ​យល់ថា​រឿង​រ៉ាវ​ខ្លះ​ដោយ សារ​ជំនឿ​ទុកចិត្ត​ទៅ​មន្ត្រី​ខាងក្រោម​ទទួលខុសត្រូវ​គិតថា​ពួកគេ​មាន​សញ្ញាបត្រ​ខ្ពស់ៗ​គេ​អាច​នឹង​ជួយ​យើង​បាន​នៅត្រង់​បញ្ហា​នេះ ផ្ទុយទៅវិញ​វា​មិន​ត្រឹមតែ​មិន​ជួយ​ទេ​បែរជា​ឈានទៅដល់​ការបំផ្លិចបំផ្លាញ​កំណែទម្រង់​នេះ​ទៀតផង​»​។​មន​