ប្រមុខ​រាជរដ្ឋាភិបាល​ប្រាប់​ឲ្យ​ក្រសួង​អប់រំ​និង​ក្រសួង​សង្គមកិច្ច​ត្រៀម​ទទួលយក​អង្គការ​និង​សាលា​ដែរ​គ្រប់គ្រង​ដោយ​បរទេស​មក​គ្រប់គ្រង

591
ចែករម្លែក

​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​ឲ្យ​ក្រសួង​អប់រំ​និង​ក្រសួ ង​សង្គមកិច្ច​ត្រៀមខ្លួន​ទទួលយក​នូវបណ្តា​មជ្ឈមណ្ឌល និង អង្គការ​ទាំងឡាយ​ដែលជា​បណ្តើរៗ​គេ​និង​ប្រគល់​មក​ឲ្យ​រាជរដ្ឋាភិបាល​គ្រប់គ្រង។សម្តេច​បាន​បន្តថា​ហេតុដូច្នេះ​ហើយ​បានជា​ទំហំ​ថវិកា​សម្រាប់​វិស័យ​អប់រំវិស័យ​សង្គមកិច្ច​និង​វិស័យ​សុខាភិបាល​មានការ​កើន​ឡើងជា​លំដាប់​ដែល​នេះ​គឺជា​ក​ត្ត​ព្ធ​កិច្ច​របស់​យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ សង្គមជាតិ​មួយ​នេះ​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ទី ១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ក្នុងឱកាស​សម្ដេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនបានអញ្ជើញ​សួរសុខទុក្ខ​ព្រមទាំង​រៀបចំ​អាហារ​ជូន​កុមារ​ពិការ​គ​-​ថ្លង់​និង​កុមាកំព្រា ​និង​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​បុគ្គលិក​នៃ​ម​ជ្ឈ​ម​ណ្ឌល​សរុប ៨៧៨ នាក់ មកពី​សាលា​គ្រួសារ​ថ្មី​និង​មណ្ឌលកុមារ​កំព្រា​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​ដល់ពេល​វេលា​មួយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវ​ទទួលយក​មជ្ឈមណ្ឌល​នេះ​មក​ទទួល ខុសត្រូវ ហើយ​មិន​ត្រឹមតែ​មជ្ឈមណ្ឌល​នេះ​មួយ​ទេ ថ្ងៃក្រោយ​ក៏ត្រូវ​ទទួលយក​កន្លែង​ជ្សេ​ងៗ​ទៀតផង​ដែរ​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖ « ដំណាក់កាល​សេដ្ឋកិច្ចកម្ពុជា​ជា​ដំណាក់កាល​នៃ​ការផ្ទេរ​ពី​ដំណាក់កាល​ផ្តល់ជំនួយ​ទៅជា​ដំណាក់កាលដែល​គេ​ត្រូវ​ដកថយ​ដើម្បី​ឲ្យ​យើង​ទទួលខុសត្រូវ​ហើយ។មិន​ត្រឹមតែ​វិស័យ​ទាក់ទិន​ក្រៅ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទេទាក់ទិន​ជំនួយ​បរទេស​ក៏​ដូចគ្នា​ដែរ គឺ​លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​កម្ពុជា​កើនឡើង​ តម្រូវ​ឲ្យ​គេ​ដកថយ ។ ព្រោះ​នៅពេលដែល​គ្រប់​លក្ខខណ្ឌ​ហើយ​តម្រូវ​ឲ្យ​គេ​ត្រូវ​ដកថយ​ដើម្បី​ទៅ​ជួយ​ប្រទេសដ៏​ទៃ​ដែល​ក្រីក្រ​ជាង​យើង ។គ្រាន់តែ​បញ្ហា​ខ្ចីលុយ​គេ​បើសិនជា​យើង​នៅតែ​ក្រ​យើង​ខ្ខី​លុយ​គេ​ត្រឹមតែ​ការប្រាក់​សម្បទាន​តែបើ​យើង​ឡើង​ឋានៈ​ជា​ប្រទេស មាន​ចំណូល​មធ្យម​ហើយ​យើង​ខ្ខី​លុយ​គេ​ក្នុង​អត្រា​ការប្រាក់​ពាណិជ្ជកម្ម​តែម្តង ។ ភាពអនុគ្រោះ​ទាំងឡាយ​ត្រូវបាន​ផ្តល់​ឲ្យ​តែ​ប្រទេស​ង​ភិ​វៃ​ឌ្ឍ​ន៍​តិចតួច បំផុត​តែប៉ុណ្ណោះ​» ។
​ ​
​បើ​យោងតាម​សម្ដេច​តេ​ជោ​ហ៊ុន សែន​នៅ​ឆ្នាំ​២០១៩​អង្គការ​សាលា​អង្គការ​គ្រួសារ​ថ្មី​នឹងត្រូវ​ផ្ទេរ ១០០ ភាគរយ​ទៅ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជា​អ្នក គ្រប់គ្រង​ជំនួស​អង្គការ​គ្រួសារ​ថ្មី ហើយ​មិនមែន​គ្រាន់តែ​ទទួលយក​នូវ​កន្លែង​នេះ​មួយ​ទេ​ថ្ងៃក្រោយ​ក៏ត្រូវ​ត្រៀម​ទទួលយក​នូវ​កន្លែង​ផ្សេងៗ​ទៀត។ទន្ទឹងនឹង​ការផ្ទេរ​ទៅ​ឲ្យ​ក្រសួង​អប់រំ​ជា​អ្នកគ្រប់គ្រង​ពេញសិទ្ធិ​នោះ​សម្ដេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ផ្ដាំផ្ញើ​ទៅ​លោកគ្រូអ្នកគ្រូនិងកុមារ​ទាំងអស់​កុំមា នការ​បារម្ភ​ថា​នៅពេលដែល​មានការ​ផ្ទេរ​ការគ្រប់គ្រង​ទៅ​ក្រោម​ក្រសួង​អប់រំយុវជន​និង​កីឡាបាត់​ជំនួយ​ឧបត្ថម្ ភ​ពីស​ម្ដេច​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពោល​សម្ដេច​នៅ​បន្ដ​ឧបត្ថម្ភ​ដដែល​។
​ ​
​ជា​ទម្លាប់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែ​ចុះ​ជួប​កុមា​ពិការភ្នែក​និង​គ​ថ្លង់​នៅ​អង្គការ​គ្រួសារ​ថ្មី​ក្នុង​១​ឆ្នាំ​ចំនួន ២​ដង​ដើម្បី​សំ ណេះ​សំ​ណា​ល​ផង​និង​ផ្តល់​អាហារ​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​បើទោះបី​សម្តេច​មានការ​រ​ង្វ​ល់​មិនបាន​ចូលរួម​ក៏​សម្តេច​តែង​ចាត់តាំង​តំណាង​ទៅ​ជំនួស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជួយ​អង្គការ​គ្រួសារ​ថ្មី​តាំងពី​ឆ្នាំ​១៩៩៥ មកម្ល៉េះ ។ ក្រៅពី​ការជួបជុំ​២​លើក​ក្នុង​មួយឆ្នាំ​សម្តេច​និង​ក្រុមគ្រួសារ​នៅបាន ជួយឧបត្ថម្ភ​ប្រចាំខែ​នូវ​អង្ករ​និង​ថវិកា​ម្បី​រួមចំណែក​ដល់​ដំណើរការ​មណ្ឌល​ទាំងអស់នេះ ។​
​ ​
​អង្គការ​គ្រួសារ​ថ្មី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩១ មាន​លោក ប៊ិន​ន័​រ ឌុយ​សា​តូ អា​ម៉ាំង​ហ្សុ​ង (Benoît Duchâteau-Arminjon) ជា​ប្រធាន​ស្ថាបនិក ។ បច្ចុប្បន្ន​អង្គការ​នេះ​មាន​សាលា​ពិសេស​ចំនួន ៥ កន្លែង​កំពុងដំណើរការ​រួមមាន​សាលា​កុមារ​ពិការភ្នែក​និង​កុមា​រគ​-​ថ្លង់​ភ្នំពេញ​ថ្មី​សាលា​កុមារ​គ​ថ្លង់​ច្បារអំពៅ​, សាលា​កុមារ​ពិការភ្នែក​និង​កុមា​រគ​-​ថ្លង់ បាត់ដំបង​, សាលា​កុមារ​ពិការភ្នែក​និង​កុមា​រគ​-​ថ្លង់​សៀមរាប និង សាលា​កុមារ​ពិការភ្នែក​និង​កុមា​រគ​-​ថ្លង់ កំពង់ចាម ហើយ​សាលា​ទាំង ៥ មាន​គ្រូបង្រៀន​សម្រាប់​សិស្ស​ពិការភ្នែក​គ្រូបង្រៀន​សម្រាប់​សិស្ស​គ​-​ថ្លង់ និង​បុគ្គលិក​ផ្សេងៗ​សរុប​ជាង ៣០០​នាក់​។​
​ ​
​អង្គការ​គ្រួសារ​ថ្មី​មិន​ត្រឹមតែ​បន្ត​បើក​សាលារៀន​ឯកទេស​សម្រាប់​សិស្ស​ពិការភ្នែក​និង​គ​ថ្លង់​ទេ ។ ប៉ុន្តែ​ថែមទាំង​បាន​បង្កើត​ប្រព័ន្ធ​សរសេរ​អក្សរ​ស្ទាប​ខ្មែរ ដំបូងបង្អស់​និង​អភិវឌ្ឍ​ភាសា​សញ្ញា​ខ្មែរ​ឲ្យ​មាន​ភាពទូលំទូលាយ​ទៀតផង​។ ប​ច្ច​ប្បន្ន​អង្គការ​គ្រួសារ​ថ្មី​បានប្រគល់​សាលារៀន​ទាំង​ប្រាំ​របស់ខ្លួន​បូករួម​ជា មួយ ឧបករណ៍​និង​ជំនាញ​ដែល​បុគ្គលិក​របស់ខ្លួន​បាន​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​ឲ្យ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ចំនួន​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​ក្នុងប្រទេស​កម្ពុជា គ្មាន​តួលេខ​ដែល​អាច​ជឿ​ទុកចិត្តបាន​នោះទេ​។ធនាគារ​ពិភពលោក​និង​អង្គការ​សុខភាព​ពិភពលោក (WHO)​ប៉ាន់ប្រមាណ​ថា​១៥​ភាគ​នៃ​ប្រជាជន​កម្ពុជា​សរុប​មាន​ទម្រង់​ពិការភាព​រាងកាយ​មួយចំនួន​ដោយ​ប្រមាណ​៣២០.០០០​នាក់​មាន​ពិការភាព​ធ្ងន់ ធ្ង​រ​ដូចជា​ពិការភ្នែក​ឬ​គ​ថ្លង់​ជាដើម ។​
​ ​
​ចំណែក​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល​បើ​យោ​តាម​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​៖​មកដល់​បច្ចុប្បន្ន​មាន​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​សរុប ៥២៣៤ ក្នុងនោះ​សមាគម​មាន​ចំនួន ២.១១៧ និង អង្គការ​មិនមែន​រដ្ឋាភិបាល ៣.១១៧ ។ ក្នុង​ឆ្នាំ​២០១៧ ក្រសួង​បាន​ចុះបញ្ជី​សមាគម​និង​អង្គ ការ​មិនមែន​រដ្ឋាភិបាល​ចំនួន ២៥៨ ក្នុងនោះ​សមាគម​ចំនួន​១២៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ១៣០ និង សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ០៨ និង​លុបឈ្មោះ​ចេញពី​បញ្ជី​ចំនួន​២០ (​សមាគម​ចំនួន​០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៤)៕​