ប្រមុខ​រាជរដ្ឋាភិបាល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ បន្ទាប់ពី​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាននៅប្រទេស​សិង្ហ​បុរី​

866
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញនិវត្តន៍ មកដល់​មាតុភូមិ​វិញ​ហើយ​កាលពី​វេលា​ម៉ោង ៣ ល្ងាច​ថ្ងៃទី ២៨ ខែ មេសា​នេះ​បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូល រួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ រយៈពេល​២​ថ្ងៃ គឺ​(​ថ្ងៃទី ២៧-២៨ ខែ មេសា )​នៅ​ប្រទេស​សឹង្ហ​បុរី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ផេ​ក​ហ្វេ​ស បុក​របស់ សម្តេច​នៅថ្ងៃនេះ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ កាលពី​ថ្ងៃទី​២៧-២៨ ខែ មេសា ឆ្នាំ​២០១៨ ដែល​ទទួលបាន​លទ្ធផល​ល្អ​ត្រចះត្រចង់​ដោយ​ប្រទេស​ទាំងអស់​បាន​ប្តេជ្ញា​ពង្រឹង និង​ជំរុញ​នូវ​សហប្រតិបត្តិ​ពាណិជ្ជកម្ម វិនិយោគ ពង្រឹង នូវ​សន្តិសុខ​ក្នុង​តំបន់ ព្រមទាំង​បង្កើត​បណ្តាញ​ទីក្រុង​វៃឆ្លាត​នៅក្នុង​ប្រទេស​អាស៊ាន ដែល​កម្ពុជា​អាច​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ បាត់ដំបង និង​សៀមរាប ស្របពេល​នៃ​ដំណើការ​សមាហរណកម្ម​អាស៊ាន​។ ទន្ទឹមនឹង​នេះដែរ​កម្ពុ​ជា​ក៏ត្រូវ​ជំរុញ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស អោយមាន​សម្ថ​ភាព​គ្រប់គ្រាន់​កាន់តែច្រើន​ដើម្បី​ទទួល​ការងារ​នៅក្នុង​ក្របខ័ណ្ឌ អាស៊ាន​ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រទេសជាតិ​យើង​ទាំងមូល​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​ថា​៖ “​នៅពេលនេះ ខ្ញុំ​កំពុង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​ធ្វើដំណើរ​វិលត្រឡប់​ពី​ទីក្រុង​សិង្ហ​បុរី ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ កាលពី​ថ្ងៃទី​២៧-២៨ ខែ មេសា ឆ្នាំ​២០១៨ ដែល​ទទួលបាន​លទ្ធផល​ល្អ​ត្រចះត្រចង់ ដោយ​ប្រទេស​ទាំងអស់​បាន​ប្តេជ្ញា​ពង្រឹង​និង​ជំរុញ​នូវ​សហប្រតិបត្តិ​ពាណិជ្ជកម្ម វិនិយោគ ពង្រឹង​នូវ​សន្តិសុខ​ក្នុង​តំបន់ ព្រមទាំង​បង្កើត​បណ្តាញ​ទីក្រុង​វៃឆ្លាត នៅក្នុង​ប្រទេស​អាស៊ាន​ដែល​កម្ពុជា អាច​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ បាត់ដំបង និង​សៀមរាប ស្របពេល​នៃ​ដំណើការ​សមាហរណកម្ម​អាស៊ាន​។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​ក៏ត្រូវ​ជំរុញ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ឲ្យ​មាន​សម្ថ​ភាព​គ្រប់គ្រាន់​កាន់តែច្រើន ដើម្បី​ទទួល​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​ប្រទេសជាតិ​យើង​ទាំងមូល​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​រយ​:​ពេល​នៃ​ការធ្វើដំណើរ​ពី​សិង្ហបូរី​ទៅ​កម្ពុជា អាច​ប្រើ​រយ​:​ពេល ១​ម៉ោង​៥៥​នាទី​។ ខ្ញុំ​នឹង​ទៅដល់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃនេះ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្ដីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕ ​/មន