ប្រមុខ​រាជរដ្ឋាភិបាល​ផ្តាំ​ឲ្យ​មន្ត្រី​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អភិបាលកិច្ច​ល្អ​នៃ​ប្រព័ន្ធ​សុខាភិបាល​

1112
ចែករម្លែក
  • 38
    Shares

ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែងថា អត្ថប្រយោជន៍​ផ្នែក​សុខភាព​ដែល​ប្រជាជន​នឹង​ទទួលបាន​ត្រូវ​ឈរលើ​គោលការណ៍​ចម្បង​ពីរ​យ៉ាង​គឺ ទី​១. ត្រូវមាន​សេវា​ថែទាំ​សុខភាព ហើយ​សេវា​ទាំងនោះ​អាច​ប្រើប្រាស់​បាន​នៅពេល​ត្រូវការ​, ទី​២. ត្រូវ​ធានាថា​គ្មាន​ប្រជា​ជនណាម្នាក់​ត្រូវបាន​បោះបង់ចោល និង​មិន​បានទទួល​សេវា​ថែ​ទាំង​សុខភាព នៅពេល​មាន​ជំងឺ​ដ​ង្កា​ត់ និង​នៅពេល​មកដល់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ដោយសារតែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​នោះទេ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃទី​២៧ ខែមីនា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ចំណុច​ទាំងពីរ​នេះ គឺជា​គុណ​តម្លៃ​សមធម៌ នៃ​ការផ្តល់សេវា​សុខាភិបាល ដូច្នេះ​ក្រសួងសុខាភិបាល​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ចាត់ចែង និង​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ ដែលមាន​ឲ្យ​កាន់តែ​ប្រសិទ្ធភាព និង​ឆ្ពោះទៅ​ពង្រីក​ការ​គ្របដណ្តប់ នៃ​សេវា​ថែទាំ​សុខភាព និង​ការ​គាំពារ​សុខភាព​សង្គម​ឲ្យ​កាន់​តែមាន​ភាពឆ្លើយតប​ជា​សារវន្ត និង​គណនេយភាព ចំពោះ​តម្រូវការ​ផ្នែក​សុខភាព​របស់​ប្រជាជន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលស្គាល់ថា​ប្រភព​ហិរញ្ញប្បទាន​សុខាភិបាល​មាន​ស្ថិរភាព បរិមាណ​ធនធាន​សម​ល្មម គឺជា​កត្តា​គន្លឹះ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​សុខភាព​។ ក៏ប៉ុន្តែ​នៅមាន​កត្តា​ចម្បង​មួយទៀត ដែលមាន​ផលប៉ះពាល់​ដល់​លទ្ធផល​នៃ​ការផ្តល់សេវា​នេះ គឺ​អភិបាលកិច្ច​ល្អ​នៃ​ប្រព័ន្ធ​សុខាភិបាល ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​៕L​

#