ប្រមុខ​រាជរដ្ឋាភិបាល​មាន​គម្រោង​ខ្ចីលុយ​ចិន​បន្ថែមទៀត​សម្រាប់​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​កម្ពុជា​ឲ្យ​បាន​១០០​ភាគរយ

662
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ស្ទឹងត្រែង​៖​ប្រមុខ​រាជ​រដ្ឋា​ភិ​បា​កម្ពុជា​បានប្រកាស​ឲ្យ​ដឹងថា​នឹង​ស្នើសុំ​ខ្ចី​ឥណទាន​យ៉ាងគំហុក​ពី​សាធារណរដ្ឋ​ប្រជាមានិត ចិន​ដើម្បី​ត​ភ្ជាប់​បណ្ដាញ​ចែកចាយ​អគ្គិសនី​នៅ​កម្ពុជា​។

​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នា ពេលខាងមុខ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការចរចា​ស្នើសុំ​ខ្ចី​ឥណទាន​យ៉ាងគំហុ ក​មួយ​ដើម្បី​ត​ភ្ជាប់​បណ្ដាញ​ចែកចាយ​អគ្គិសនី​នៅ​កម្ពុជា​។ ​


​ ​សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែងថា​ការតភ្ជាប់​បណ្តាញ​ជាតិ​នៅ​ទូទាំងប្រទេស​ពិតជា​ត្រូវ​ប្រភ ព​ទុន​ដ៏​ច្រើន​ហើយ​ប្រភព​ទុន​ដ៏​ច្រើន​នេះ​គឺ​មានតែ​ប្រទេស​ចិន​មួយគត់​ដែល​អាច​ផ្តល់​ឲ្យ​កម្ពុជា​បាន​ដូចនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន​នៅពេ ល​ខាងមុខ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការចរចា​ស្នើសុំ​ឥណទាន​ពី​ប្រទេស​ចិន​យ៉ាងគំហុក​មួយ​ដើម្បី​ត​បណ្ដាញ​អគ្គិសនី​ជាតិ​នៅ​ទូទាំងប្រទេស​។​សម្តេច​បាន​ប្រាប់​ព័ត៌មាន​នេះ​ទៅកាន់​លោ​កឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​និង​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​ឲ្យ​ជម្រាបជូន​ព័ត៌មាន​នេះ​ទៅ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង និង លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃើ​ជាំ​ង ថា​កម្ពុជា​ពិតជា​មាន​តម្រូវការ​ជា​កំហុស​លើ​ការតភ្ជាប់​បណ្តាញ​ចែ កចាយ​អគ្គិសនី ក្រៅពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឌ​ផ្លូវថ្នល់ និង ប្រឡាយទឹក ។ សម្តេច​បន្តថា​យើង​ត្រូវការ​ទុន​ដ៏​ធំ​មួយ​ដើម្បី​ធ្វើការ​វិនិយោគ លើ​ការតភ្ជាប់​បណ្តាញ​ចែកចាយ​អគ្គិសនី​ជាតិ ហើយ​ប្រភព​ទុន​នោះ​គឺ​មានតែ​ប្រទេស​ចិន​មួយគត់​ដែល​អាច​ផ្តល់​ឲ្យ​កម្ពុជា​ខ្ចី ។​

​សម្តេច​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ចិន​ឲ្យ​ត្រៀម​រៀបចំ​កិច្ចព្រមព្រៀង​ឲ្យ​បាន​ច្រើន​បន្តិច​។​ជាមួយនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ប្រទេស​ចិន​ដែល​បាន​ជំរុញ​អ្នកវិនិ យោគ​ចិន​មក​វិនិយោគ​លើ​ការសាងសង់​វា​រី​អគ្គិសនី​នៅ​កម្ពុជា​ដែល​មកដល់​ពីនេះ​មាន​វា​រី​អគ្គិសនី​ចំនួន ៧ ដែល​សុទ្ធតែ​ប្រើប្រាស់​ទុនវិនិយោគ​រប​ស់​ប្រទេស​ចិន ។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃទី​២៣ ធ្នូ​ឆ្នាំ ២០១៨ នេះ​តប​តាម​ការអញ្ជើញ របស់លោក​នាយករដ្ឋមន្ត្រី​ចិន ។ នេះ​បើ​យោងតាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ២០១៨ ។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ បង្ហាញថា​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​សាធារណៈ​ពី​បរទេស​មានទឹក​ប្រា​ក់ស​រុ​បប្រមាណ ៦.៨​ពាន់​លាន​ដុល្លារ ,​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បរទេស​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ ២០១៨ រួមមាន​៤៨.៣​ភាគរយ​បំណុល​ចិន ,២៩​ភាគរយ​ជា​បំណុល​ទ្វេភាគី​ផ្សេងទៀត​, ៩.១ ភាគរយ​ជា​បំណុល​ចាស់​ដែល​កំពុង​ចរចា​ដោះស្រាយ​,៥.២​ភាគរយ​ជំពាក់​កូរ៉េខាងត្បូង​,៤.៤​ភាគរយ​ជំពាក់​ជប៉ុន​និង​៤ ភាគរយ​ជា​បំណុល​ទ្វេភាគី​។​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​បរទេស​ក្នុង​កម្រិត ១៤០០​លាន SDR ឬ ស្មើនឹង​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថានភាព​បំណុល​កម្ពុជា​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​សម្រេច​អនុម័ត​កាលពី​ថ្ងៃទី ២៦​ខែតុលា ២០១៨ ៕