ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​រក្សាទុក​តែ​ប៉ូលីស​អន្តោ​វេស​ន៍​និង​គយ​នៅតាម​មាត់​ច្រក់ព្រំដែន​នាំចេញ​នាំចូល​ទាំងអស់​

684
ចែករម្លែក
  • 3.9K
    Shares

​ដោយ​៖​តារា​រិ​ទ្ធ​\​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ឲ្យ​មាន​អង្គភាព​ឈរជើង​នៅតាម​ច្រកព្រំដែន​គឺមាន តែ​គយ​និង​នគរបាល​អន្តោប្រវេសន៍​ប៉ុណ្ណោះ​ក្រៅពីនេះ​ដូចជា អង្គភាព​កាំកុងត្រូល​ជាដើម​គឺ​នឹង​មិនមាន​សមត្ថកិច្ច​នៅតាម​ច្រក​នាំចេញ​នាំចូល​ទៀត​ទេ ។ ដោយ​សម្ដេច​បញ្ជាក់ថា​ការ​មាន​ស្ថាប័ន​ឈរជើង​ច្រើនពេក​បាន​បង្ក​ជា​ឧ​សគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ការដោះដូរ​ទំនិញ ឆ្លង កាត់​ព្រំដែន ។​

​សម្តេច​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​នា​ព្រលប់​ថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៩ នៅ​កោះ​ពេជ្រ ។ សម្ដេច​សង្កត់ធ្ងន់ថា​រាជរដ្ឋាភិបាល​នឹង​លុបបំបាត់​សកម្មភាព​យកលុយ​ក្រោម​តុ​ចំពោះ​ការនាំចេញ​-​ចូល​ទំនិញ​ផងដែរ ។ រីឯ​តម្លៃ​ស្កេ​ន​ទំនិញ​នាំ ចេញ​នឹងត្រូវ​បញ្ចុះតម្លៃ​ដើម្បី​ឲ្យ​អ្នករកស៊ី​កាន់តែ​មាន​ប្រាក់ចំណេញ ។

​សម្តេច​តេ​ជោ​បន្តថា​រាជរដ្ឋាភិបាល​នឹង​ខំ​ដោះស្រាយ​ឧបសគ្គ​របស់​ពាណិជ្ជករ​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​ការផលិត​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់តែមាន​ភាព​ប្រកួតប្រជែង​ខណៈដែល​ការអនុគ្រោះ​ពន្ធ​របស់​បរទេស​ក៏​មិន​ប្រាកដថា​ឋិតថេរ​នោះដែរ ។ សម្ដេចនាយក​រដ្ឋមន្ត្រី​លើកឡើងថា​កម្ពុជា​ត្រូវតែ​អាច​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន​ទោះ​គេ​ផ្ដល់​ការអនុគ្រោះ​(​ពន្ធ​)​ឬ​មិន​ផ្ដល់​ក៏ដោយ ក៏​កម្ពុជា​ធានាថា​រស់ក្នុង​បញ្ហា​សេដ្ឋកិច្ច​របស់ ខ្លួន​។

​សម្ដេច​បញ្ជាក់​បន្ថែមថា​យន្តការ​នឹងត្រូវ​ដាក់ចេញ​ច្រើន​ទៀត​ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​និង​អាច​ប្រកួតប្រជែង​កា ន់​តែ​ខ្លាំង ដើម្បី​យើង​ពង្រឹង​ភាព​ឯករាជ្យ​របស់​យើង កុំ​ឲ្យ​ផ្អែកលើ​អ៊ុក​ស៊ី​ហ្សែ​ន​របស់គេ បើទោះបី​អ្នកឯង​ចង់​ដក​អ៊ុក​ស៊ី​ហ្សែ​ន​ទៅណា​ក៏​កម្ពុជា​នៅ តែ​រស់​៕BR