ប្រមុខ​រាជរដ្ឋាភិបាល​សំដែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​ដោយសារ​ការធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់​

662
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​ដោយសារ​កាធ្វេស ប្រហែស​របស់​ក្រុម ហ៊ុន​សាងសង់​ដែល​បណ្តាលអោយមាន​គ្រោះថ្នាក់​កើតឡើង​បែ​នេះ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទោះបីជា​ជាប់រ​ង្វ​ល់​និង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ក៏​នៅតែមាន​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋដោយ​សម្តេច​បានចេញ​បញ្ជា​ឲ្យ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​ត្រូវបាន​អគារ​បាក់ រលំ​សង្កត់​ខេត្ត​ព្រះសីហនុ ។​

​បរមុខ​រាជរដ្ឋាភិបាល​បាន​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​នា​ព្រលប់​ថ្ងៃទី ២២ ខែមិថុនា​នេះ​ថា​៖«​នៅក្នុង​ពេលដែល​ខ្ញុំ​ចេញដំណើរ​មក​ចូល រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ថ្ងៃទី​២២ មិថុនា នេះ​ក៏មាន​ឧ​ប្ប​ទ្ទេវ​ហ​តុ​បាក់​រលំ​អាគារ​សំណង់​កំពុង​សាសង់​នៅ​ក្រុងព្រះសីហនុ​ដែល​បណ្តាល អោយ​ពលរដ្ឋ​ស្លាប់​និង​របួស​មួយចំនួន ។ ជាបន្ទាន់​នេះ​ខ្ញុំ​បាន​បញ្ជា​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​សង្គ្រោះ​អាយុ ជីវិត​ពលរដ្ឋ​ដែល​ត្រូវបាន​អាគារ​បាក់​រលំ​សង្កត់​ហើយ​ដែល​មកទល់​ម៉ោង​៥:០០​ល្ងាច​នេះ​គឺមាន​អ្នករបួស​ប្រមាណ​២៣ នាក់ និង ស្លាប់ ៧​នាក់ ហើយ ដំណើរការ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​គឺ​កំពុង​ធ្វើ​បន្ត​។​

​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​ដោយសារ​កា​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់​ដែល​បណ្តាលអោយ មាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ ។ ទោះបី​ខ្ញុំ​ជាប់​ប្រជុំ​ក៍ដោយ​ក៍​ខ្ញុំ​នៅតែ​តាមដាន​នូវ​ដំណើរការ​រុករក​និង​សង្គ្រោះ​ដែល​យប់​នេះ​ត្រូវធ្វើ​ទាំងយប់​បន្ត ទៀត​៕​