ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ចិន​កសាង​ផ្លូវ​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ច្រក់​ថ្មដារ​ទៅ​កោះកុង និង​ពី​ថ្មដារ​ទៅ​សំឡូត

1088
ចែករម្លែក
  • 186
    Shares

ដោយ : តារារិទ្ធិ / ​កំពង់ធំ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី ហ៊ុនសែន បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថា​នៅក្នុង​ឆ្នាំនេះ ​សម្តេច​មាន​គម្រោង​បន្ទាន់ ​ដើម្បីដាក់​ស្នើ​ឲ្យ​ប្រទេស​ចិន​ឲ្យ​គាំទ្រ​ចំពោះ​គម្រោង​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ច្រក់​ថ្មដារ ខេត្តពោធិសាត់ ទៅកាន់​កោះកុង និង ពី​ថ្មដារ​ទៅកាន់​សំឡូត​ដើម្បី​ភា្ជ​ប់​ព្រំដែន​កម្ពុជា​ទៅ​ប្រ​ទេ ស​ជិតខាង​ដែលមាន​ប្រវែង​ជិត ២០០ គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​ប្រមាណ ២០០ លាន​ដុល្លារ ។

សម្តេចបានលើកឡើងថា តំបន់​ព្រំដែន​និង​ជា​អតិ​ត​សមរភូមិ​ប្រ​យ​ទ្ធ​នេះ ឥឡូវ​ចាប់ពី​ម៉ាឡៃ​មកដល់​ប៉ៃលិន មកដល់​សម្លូត និង ពី​ពោធិសាត់​ទៅដល់​ថ្មដារ​យើង មាន​ផ្លូវ​រួចហើយ ។ ប៉ុន្តែ​រវាង​ថ្មដារ​ទៅ​សម្លូត និង រវាង​ថ្មដារ​ទៅ​ខេត្តកោះកុង យើង​មិនទាន់មាន​ផ្លូវ​ក្រាល​កៅស៊ូ​នោះទេ ។ ដូចនេះ​សង្ឃឹមថា​មិត្ត​ចិន​និង​គាំទ្រ​ចំពោះ​គម្រោង នេះ​ដោយសារ​ថា​ផ្លូវ​នៅ​តំបន់​នេះ​ត្រូវបាន​ត​ភ្ជាប់​ដោយ​មិត្ត​ចិន​ស្ទើរ​ទាំងស្រុង​នៅសល់តែ​តំបន់​មួយ​នេះ​ប៉ុណ្ណោះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ ​នៅក្នុង​ពិធី​សម្ភោ​ធំ​ណាត់​ផ្លូវជាតិ​លេខ ៦ ប្រវែង​សរុប ២៤៨,៥៣​គីឡូម៉ែត្រ​ចាប់ពី​ថ្នល់កែង​ខេត្តកំពង់ចាម ដល់ អង្គ្រង ខេត្តសៀមរាប នា​ព្រឹក​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​ខេត្តកំពង់ចាម ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់​មិត្ត​ចិន ​ដែល​បាន​ជួយ​កសាង​ផ្លូវ​ស្ពាន​នៅ​កម្ពុជា​ដែលមាន​ប្រវែង​ជិត៣០០០ គីឡូម៉ែត្រ ដែល បាន​កំពុង​សាងសង់និងសាងសង់​រួច ។

មកដល់​បច្ចុប្បន្ន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន និង ជំនួយឥតសំណងរបស់​រដ្ឋាភិបាល​ចិន​បាន​សាងសង់​រួច​មាន​ចំនួន ២៣​ខ្សែ​មាន ប្រវែង​សរុប ២.៣០១ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១.៣០០ លាន​ដុល្លារ ។ គម្រោង​កំពុង​សាងសង់​មាន​ចំនួន ៧​ខ្សែ មាន​ប្រវែង​ជាង ៧៣៤ គីឡូម៉ែត្រ ប្រើប្រាស់ ថវិកា​ប្រមាណ ៧០៥ លាន​ដុល្លារ ។ គម្រោង​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ ២០១៨ នេះ មាន​ចំនួន ១ គម្រោង គឺ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុងភ្នំពេញ​ទី​៣ ដែលមាន​ប្រវែង​សុ​រប​ជិត ៥៣ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២៦៧​លាន​ដុល្លារ​។

ស្ពាន​ធំៗ​ដែល​បាន​សាងសង់​រួច​មាន​ចំនួន ៧​ស្ពាន មាន​ប្រវែង​សរុប ៦.៨២៤ ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦ លាន​ដុល្លារ និង ស្ពាន​កំពុង​សាងសង់​ចំនួន ១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មា ។ សរុប​គម្រោង​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​និង​ជំនួយឥតសំណង​របស់​ចិន​ដែល​បាន​សាងសង់​រួច និង​កំពុង សាងសង់ និង ត្រៀម​សាងសង់ មាន​ទឹកប្រាក់​ប្រមាណ ២.៥៥៣ លាន​ដុល្លារ​អាមេរិក​៕​B