ប្រមុខ​រាជរដ្ឋាភិបាល​អរគុណ​ដល់​សប្បុរស​ជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌

86
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​ក្នុង​ទិវា​«​វប្បធម៌​ជាតិ​៣​មីនា​»​លើក​ទី​២២​និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៦​កាលពី​រសៀល​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​,​។​លោកស្រី​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ខេត្តបន្ទាយមានជ័យ​។​


​លោកស្រី​ឧកញ៉ា​កិត្តិ​បណ្ឌិត​សៀង​ចាន់​ហេង​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​និង​លោកស្រី​ឧកញ៉ា​ស៊ុយ​ស៊ី​ផាន​ព្រមទាំង​សប្បុរសជន​ផ្សេងទៀត​ដែល​បាន​លះបង់​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​ចួ​ល​រួមជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិរក្ស​ប្រាសាទ​និង​វត្ត​អារាម​មួយចំនួន​។

​ដោយឡែក​សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ លោកស្រី​ឧកញ៉ា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ បាននិងកំពុង​ចូលរួម​ជួយឧបត្ថម្ភ​ថវិកា ទៅលើ​ការជួលជុល​រហាត់ទឹក​ដែលមាន​តាំងពី​សម័យ​ទសវត្សរ៍​ទី​៦០​បាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដែល​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សតវត្សរ៍​ទី​១២ តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ការដាំ​ដើមឈើ និង​កិច្ចការ​ដទៃទៀត​ផងដែ​រ​។​

​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​២២ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​សាធារណជន​ទាំងអស់ សូម​សិក្សា​ស្វែងយល់ ចូលរួម​ឧបត្ថម្ភ​គាំទ្រ ការការពារ ។​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ទាំងអស់គ្នា​ព្រោះ​ការងារ​ការពារ​បេតិកភណ្ឌ​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​គ្នា ស្របតាម​ពាក្យស្លោក​ថា «​វប្បធម៌​រលំ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»៕S/

​រូបភាព​:​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​៕​គូលែន​