ប្រមុខ​រាជរដ្ឋាភិបាល​អញ្ជើញ​បើក​កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នា​ព្រឹក​នេះ

607
ចែករម្លែក

ដោយ : តារារិទ្ធិ /​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០១៨ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញ​បើក​កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធិផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រ៉ូយ៉ាល់ភ្នំពេញ​ភូ​គី​ត្រា​។​

​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ជា​កម្មវិធី​កែទម្រង់​រយៈពេល​វែង ដែលមាន​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា និង ប្រាកដនិយម គឺ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា​ឆ្ពោះទៅ​ស្តង់ដារ​អន្តរជាតិ ។ ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​មានន័យថា ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែលមាន​លក្ខណៈ​បែប​មជ្ឈការ ឆ្ពោះទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​វិមជ្ឈការ ។

​កម្មវិធី​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រណៈ នេះ​ត្រូវបាន​ប្រកាស​ដោយ​អនុវត្ត ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ៥ ខែធ្នូ​ឆ្នាំ ២០០៤ ដោយបាន​បែង​ចែកចេញជា ៤ មាន​ដំណាក់កាល​រួមមាន​ជាអាទិ៍ ជំហាន​ទី​១ គឺ «​ភាពជឿ​ទុកចិត្តបាន​នៃ​ថវិកា​» និង​ជំហាន​ទី​២ គឺ​«​គណនេយ្យភាព​ហិរញ្ញ វត្ថុ​» ។ បច្ចុប្បន្ននេះ​ការអនុវត្ត​ជំហាន​ទី ៣ គឺ «​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​» នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២០ មុននឹង​បន្ត​អនុវត្ត​ជំហាន​ទី​៤​គឺ​«​គណនេយ្យភាព​សមិទ្ធកម្ម​» ចាប់ពី​ឆ្នាំ​២០២១ ទៅដល់ ឆ្នាំ​២០២៥​។

​ជារួម​សមិទ្ធិផល​រយៈពេល ៥ ឆ្នាំ​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: ឆ្លុះ បញ្ចាំង​ថា សមា​ធាតុ​ទាំង​៤ បាននិងកំពុង​រៀបចំ និង ពង្រឹង​ការអនុវត្ត រួមមាន​ជាអាទិ៍ ការរៀបចំ​ប្រព័ន្ធ , ការរៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត , ការរៀបចំ​យន្តការ និង ការកសាង​ធនធានមនុស្ស​លើ​វិស័យ​ហិរញ្ញវត្ថុ​សា​ធា រណៈ ៕​B